ព្រឹតិ្តការណ៍ថ្មីៗ

កាត់ស្លាកយីហោ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ខុសលក្ខណៈបច្ចេសទេស និងលិខិតបទដ្ឋានគតិយុត្ត

3 ខែ មុន 88 តូ សុផល

ខេត្តសៀមរាប៖ ថ្ងៃទី០២-០៣ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារចម្រុះបានចុះរៀបចំសណ្តាប់ធ្នាប់ និងកាត់ការតម្លើងស្លាកយីហោនិងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាបបានចុះកាត់ស្លាកដែលគ្មានលិខិតអនុញ្ញាត ខុសលក្ខណៈបច្ចេសទេស និងលិខិតបទដ្ឋានគតិយុត្ត។

ការលើកស្លាកយីហោនិងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មត្រូវអនុវត្តតាមគោលការណែនាំរបស់រដ្ឋបាលខេត្តជាអាទិ៍៖
១-ត្រូវសរសេរអក្សរខ្មែរឲ្យធំជាងអក្សរបរទេសហើយអក្សរខ្មែរដាក់នៅជួរខាងលើ។

២-អក្សរបរទេសត្រូវសរសេរនៅជួរខាងក្រោមនិងមានទំហំ១/២មួយភាគពីរនៃទំហំអក្សរខ្មែរ។

៣-សរសេរអក្សរខ្មែរត្រូវអនុវត្តតាមវចនានុក្រមសម្តេចព្រះមហាសុមេធាធិបតីជោតញ្ញណោជួន ណាត។

៤-ចំពោះការដាក់តាំងស្លាកយីហោឬតម្លើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទដែលមានទំហំក្រោម៤(បួន)ម៉ែត្រក្រឡាត្រូវបំពេញបែបបទស្នើសុំលិខិតអនុញ្ញតពីរដ្ឋបាលក្រុង ស្រុក ហើយទំហំចាប់ពី៤(បួន)ម៉ែត្រក្រឡាឡើងទៅត្រូវបំពេញបែបបទស្នើសុំលិខិតអនុញ្ញតពីរដ្ឋបាលខេត្តសៀមរាប។

៥-ម្ចាស់ទីតាំងអាជីវកម្មត្រូវដាក់តាំងឬតម្លើងឲ្យមានលក្ខណៈបច្ចេកទេស ដើម្បីធានាបាននូវសុវត្ថិភាព សោភ័ណភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ