ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំស្តីពីការងារគ្រប់គ្រងមន្ត្រី និងរបៀបរបបធ្វើការរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាក្នុងរដ្ឋបាលខេត្ត

1 សប្តាហ៍ មុន 12 តូ សុផល

កំពត៖  ព្រឹកថ្ងៃព្រហស្បតិ៍​ ៣កេីត​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នៅសលាខេត្តកំពត​ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំ កិច្ចប្រជុំស្តីពីការងារគ្រប់គ្រងមន្ត្រី និងរបៀបរបបធ្វើការរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាក្នុងរដ្ឋបាលខេត្តកំពត ។

វត្តមានអញ្ជើញចូលរួមក្នុងកម្មវិធីនេះមាន៖ នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត សរុបចំនួន១២នាក់។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ដូចខាងក្រោម៖
១- សូមឲ្យនាយករដ្ឋបាល និងនាយកទីចាត់ការ-អង្គភាព តាមដានវត្តមានមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់។
២- ស្នើនាយកទីចាត់ការ-អង្គភាព ធ្វើការគ្រប់គ្រងមន្ត្រី និងប្រើប្រាស់មន្ត្រីឲ្យអស់សមត្ថភាព ជៀសវាងមានតែបរិមាណ តែគ្មានគុណភាព។
៣- ស្នើនាយករដ្ឋបាល ស្រង់បញ្ជីសម្ភារ:ដែលខ្វះខាតតាមទីចាត់ការទាំងអស់ ដើម្បីពិនិត្យលទ្ធភាពដោះស្រាយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!