ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំសាមញ្ញលើកទី ១ អាណត្តិទី៣ ក្រុមប្រឹក្សាខណ្ឌកំបូល

2 ខែ មុន 157 តូ សុផល

ភ្នំពេញ៖  ក្រុមប្រឹក្សាខណ្ឌកំបូល បានបើកកិច្ចប្រជុំសាមញ្ញលើកទី ១ អាណត្តិទី៣ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ក្រោមវត្តមានលោក នៅ សារឿន ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល ព្រមទាំងវត្តមានសមាជិក សមាជិការ ក្រុមប្រឹក្សាចំនួន១៦រូប និងមន្រ្តីរដ្ឋបាលខណ្ឌ ការិយាល័យជំនាញ និងអង្គភាពពាក់ព័ន្ធជុំវិញខណ្ឌ ជាច្រើរូបទៀត ។

​​​​​ ក្នុងកិច្ចប្រជុំលើកទី ១នេះ ពុំមានអនុម័តលើរបាយការណ៍ ឬ ឯកសារណាមួយនោះទេ តែរបៀបវារៈដែលលើកយកមក បរិយាយក្នុងកិច្ចប្រជុំនេះ មាន

ទី១ ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៥ សណនរបស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាខណ្ឌ និងគំរូបទបញ្ចាផ្ទៃក្នុងសម្រាប់ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៣ ។

ទី២ ផ្តួតផ្តើមសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខណ្ឌ សម្រាប់រយៈពេល ១២ខែ ។

ទី៣ សេចក្តីរាយការអំពីលទ្ធផលការងាររបស់រដ្ឋបាលខណ្ឌ ដែលបានអនុវត្តកន្លងមក និង បញ្ហាផ្សេងៗ ។

លោក ឃឹម ស៊ុនសូដា បានសម្តែងការស្វាគមន៍ ចំពោះវត្តមាន សមាជិក សមាជិការក្រុមប្រឹក្សាទាំងអស់ ដែលចាប់ពីពេលនេះទៅមុខ សូមឱ្យមានកិច្ចសហការគ្នាឱ្យបានរលូន ជាមួយគណៈអភិបាល និងរដ្ឋបាលខណ្ឌទាំងមូល រួមចំណែកផ្តល់មតិយោបល់ កែសម្រួល និងអនុម័ត លើករបាយការណ៍ ឯកសារសំខាន់ សំរាប់បំរើឱ្យការងាររដ្ឋបាលខណ្ឌ ក្នុងទិសដៅរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន ឱ្យមានប្រសិទ្ធភាព ។

លោក អភិបាលខណ្ឌ បញ្ជាក់ថា ទោះបីខណ្ឌកំពូលទើបបង្កើតថ្មី បានប៉ុន្មានខែក៍ពិតមែន តែក្រោមការដឹកនាំ របស់លោក និងមន្រ្តីរាជការទាំងអស់ បានដោះស្រាយបញ្ហាប្រឈមជាច្រើនជូនប្រចាពលរដ្ឋ ជាបន្តបន្តាប់ ដូចជាបញ្ហាទឹកស្អាត ជូនប្រចាពលរដ្ឋ និងកម្មករ នៅសង្កាត់កន្ទោក និងកំបូល , ស្តារលូ ប្រឡាយតាមបណ្តោយផ្លូវជាតិលេខ ៤ , ទប់ស្កាត់ការចាក់ដីលុបប្រឡាយ និងការសាងសង់សំណងខុសច្បាប់ រួមនឹងការងារមនុស្សធ៌មកាកបាទក្រហម ជួយជនរងគ្រោះដោយខ្យល់កន្រ្តាក់ និងជនងាយរងគ្រោះក្នុងមូលដ្ឋាន ជាបន្តបន្ទាប់ផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ