ប្រាក់ សុវណ្ណ ៖ បញ្ឈប់នូវរាល់សកម្មភាព បំផ្លិចបំផ្លាញធនធានធម្មជាតិព្រៃឈើ និងសត្វព្រែជាពិសេសកាប់រានហ៊ុំព័ន្ធដីព្រៃធ្វើជាកម្មសិទ្ធ

4 ខែ មុន 17 តូ សុផល

ព្រះវិហារ៖ ឯកឧត្តម ប្រាក់ សុវណ្ណ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឹងម៉ាត់នូវបទបញ្ជាលេខ០១ ,០២និងសារាចរ០២របស់ប្រមុខរាជរដ្ឋាភិបាល​ដោយត្រូវ​បញ្ឈប់នូវរាល់សកម្មភាពទាំងឡាយណាដែលនាំទៅដល់ការបំផ្លិចបំផ្លាញធនធានធម្មជាតិព្រៃឈើ សត្វព្រៃ ជាពិសេសកុំកាប់រានហ៊ុព័ទ្ធដីព្រៃ ធ្វើជាកម្មសិទ្ធតទៅទៀត ហើយនាំគ្នាចូលរួមដាំដើមឈើ​ឲ្យបានជា​អតិបរមា និងត្រូវបណ្តុះគំនិតស្រលាញ់ព្រៃឈើថែរក្សាការពារ​ព្រៃឈើ​ដើម្បីជាឧត្តមប្រយោជន៍របស់ជាតិយើង។

ឯកឧត្តមអភិបាលបានលើកឡើងបែប​នេះក្នុងឱកាសអញ្ជើញជាអធិបតី ជាមួយឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សា ខេត្ត ក្នុងពិធីអបអរ​សាទរពិធីរុក្ខទិវា ៩ កក្កដា ២០១៩ ស្ថិតក្នុងវត្តឃោសិតារាម (ហៅវត្តពាក់ស្បែក) ភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរអង្គភាព​ជុំវិញខេត្តអភិបាលក្រុងស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនសហភាសហព័ន្ធយុវជនកម្ពុជាខេត្តជាច្រើនរូប នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដា ឆ្នាំ២០១៩៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ