បុរសចំណាស់ម្នាក់  ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ផ្អើលពេញមុខស្ថានទូតជប៉ុន ព្រោះ…

4 ខែ មុន 37 tnn_admin

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត Highlander មួយគ្រឿង បើកក្នុងល្បឿនលឿន បានជ្រុលចង្តូតទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង ខ្ទេចតែរថយន្តអស់មួយកំណាត់មុខ តែប៉ុណ្ណឹង  រីឯរបាំងថ្មបែកបាក់បន្តិចបន្តួច និងបណ្ដាលឲ្យបុរសចំណាស់ម្នាក់  រងរបួសត្រូវបាន បងប្អូនប្រជាពលរដ្ឋ  រាយការណ៍ប្រាប់សមត្ថកិច្ច ហៅរថយន្តសង្គ្រោះមកដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១១:០៥នាទីយប់ ថ្ងៃអង្គារ៍  ទី០២ ខែកក្កដា  ឆ្នាំ២០១៩ (ត្រង់ចំណុចទល់មុខស្ថានទូតជប៉ុន) តាមបណ្តោយផ្លូវព្រះនរោត្តម  ស្ថិតក្នុងសង្កាត់ទន្លេបាសាក់  ខណ្ឌចំការមន  រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសចំណាស់ម្នាក់ បានបើករថយន្តមួយគ្រឿង ម៉ាក Highlander  ពណ៍ស្ករ  ពាក់ស្លាកលេខកណ្តាល  2A-9828 ធ្វើដំណើរតាមផ្លូវ ព្រះនរោត្តម ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកទ្រូងផ្លូវពេញមួយទំហឹង  ខ្ទេចរថយន្តរផ្នែកខាងមុខ យ៉ាងដំណំ និងបែកធុងប្រេង ហូរហៀរ ប្រេងពេញផ្លូវ ចំណែករបាំងថ្ម គ្រាន់តែបែកបាក់បន្តិចបន្តួចប៉ុណ្ណោះ។

ប្រភពបន្ថែម ទៀតថា ភ្លាមនោះគេឃើញបុរសដែលជាអ្នកបើករថយន្តបានរងរបួសផងដែរ ទើបត្រូវបានប្រជាពលរដ្ឋ  ជួយសង្គ្រោះគ្រាចេញពីរថយន្ត ហើយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តសង្គ្រោះគ្លីនិកឯកជន ហុងហាក់ មកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយមក គេឃើញបុរសម្នាក់  ដែលសមត្ថកិច្ចសាកសួរហើយបានអោយដឹងថា  គាត់កូនប្រសារ របស់បុរសម្ចាស់រថយន្ត  ដោយបានបង្ហាញអត្តសញ្ញាណប័ណ្ណ  អោយសមត្ថកិច្ចបានដឹង ហើយបានឲ្យដឹងថា  ឪពុករបស់គាត់ទើបចេញពីហូបការគេ រួចបើកទ្វាររថយន្តប្រមូលឯកសារ រួមទាំងរបស់ផ្សេងៗលើរថយន្ត  យកទៅរក្សាទុកផងដែរ។

យ៉ាងណាមិញ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់  និងសមត្ថកិច្ចផ្នែកវាស់វែង  នៃអធិការនគរបាលខណ្ឌចំការមន  បានចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន  នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយសងកាតខូចខាតទ្រព្យសម្បត្តិរដ្ឋទៅតាមផ្លូវច្បាប់៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ