ព្រឹតិ្តការណ៍ថ្មីៗ

ចុំ ម៉េច ក្រុងតាខ្មៅ ទៅជាបែបនេះវិញ?

1 សប្តាហ៍ មុន 153 tnn_admin

ខេត្តកណ្តាល ៖ ហាងសុីផឹក ខារ៉ាអូខេជា ច្រើននៅក្រុងតាខ្មៅដែលអាជ្ញាធរមិនបានយកចិត្តទុកដាក់បានក្លាយទៅជាកន្លែងជនឆ្លៀតឱកាស យកទៅធ្វើជាកន្លែង សំងំលាក់ខ្លួនរង់ចាំធ្វើសកម្មភាពផ្សេងៗ បង្ក ឲ្យប្រជាពលរដ្ឋភ័យព្រួយរហូតដល់បាត់បងអាយុជីវិតមួយចំនួនផងដែរ ។

ជាក់ស្តែងនៅល្ងាចថ្ងៃទី១ ខែកក្តដា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ២ មុខវត្តព្រែកឬស្សី ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ មានក្រុមក្មេងទំនើង១ ក្រុមគ្នាប្រហែល២០នាក់ ជិះម៉ូតូប្រហែល ១០គ្រឿងប្រដាប់ដោយដាវសាំម៉ូរ៉ៃជិះដេញកាប់សម្លាប់យុវជន៣នាក់បណ្តាលឲ្យស្លាប់ម្នាក់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ ។ ក្រោយពួកគេផឹកស្រាក្រឡុកនៅក្បែររោងអ្នកតាមាត់ស្ទឹងតាខ្មៅ ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះឈ្មោះ ទេព ចន្ធី ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរមានមុខរបរនៅផ្ទះ ភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ម្នាក់ទៀតរងរបួសធ្ងន់ឈ្មោះ កោក និងម្នាក់ទៀតរត់គេចខ្លួនរួច។

ចំណែកក្រុមជនសង្ស័យមានគ្នាប្រហែល២០នាក់ ជិះម៉ូតូប្រហែល១០គ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃ។

នគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះបាននាំគ្នាជិះម៉ូតូចេញពីផឹកស្រាក្រឡុកនៅមាត់ស្ទឹងក្បែររោងអ្នកតាថៃជឺក្រុងតាខ្មៅ លុះពេលត្រឡប់មកវិញជិះម៉ូតូដល់ស្តុបក្រពើហាស្រាប់តែឃើញជនសង្ស័យខាងលើ ជិះម៉ូតូដេញតាមពីក្រោយរហូតដល់មុខវត្តព្រែកឬស្សីជនរងគ្រោះភ័យជិះបត់ស្តាំចូលតាមផ្លូវក្បែសង្កាត់ព្រែកឬស្សី ហើយម៉ូតូជនរងគ្រោះក៏ជ្រុលទៅបុកជាប់និងរបងសាលាសង្កាត់បណ្តាលឲ្យដួលម៉ូតូជនរគ្រោះ២នាក់ដួលដេកលើថ្នល់ ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះស្រ៊ុន វិសាល បានព្យាយាមរត់គេចខ្លួនបាត់ នៅសល់ជនរងគ្រោះ២នាក់កំពុងរងរបួសដោយសារដួលម៉ូតូស្រាប់ ត្រូវក្រុមជនល្មើសយកដាវសាំម៉ូរ៉ៃកាប់លើក្បាលបណ្តាលអោយមានរបួសធ្ងន់ រួចក្រុមជនសង្ស័យបានជិះគេចខ្លួនបាត់។ រីឯជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកយកមកព្យាបាលនៅមន្ទីពេទ្យជ័យជំនះ រួចបញ្ជូនទៅ់មន្ទីរពេទ្យនៅរាជធានីភ្នំពេញបន្តទៀត។ តែជាអកុសល់ជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យក្រុងភ្នំពេញ ។

ប្រជាពលរដ្ឋរស់នៅក្រុងតាខ្មៅបាននិយាយ ក្រោយឃើញកើតហេតុថា បច្ចុប្បន្នក្រុងតាខ្មៅមានអំពើដេញកាប់ ដេញចាក់ ដេញបុក ឬក៏បាញ់បោះសេរី គឺកើតក្រោយពួកទំនើងទាំងនោះចេញពីកន្លែងស៊ីផឹកស្រវឹងត្រេងត្រាងពេញផ្លូវ ជេ បញ្ចោគ្នា រហូតកើតជាសង្គ្រាមពាក្យសំដី និងសង្គ្រាមដោយប្រើអាវុធដាក់គ្នាធ្វើឲ្យពលរដ្ឋភ័យខ្លាញជារៀងរាល់ថ្ងៃរាល់យប់ ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា នេះគឺដោយសារអាជ្ញាធរមិនយកចិត្តទុកដាក់ ចុះត្រួតពិនិត្យតាមហាងផឹកស៊ី ឬខារ៉ាអូខេទាំងនោះឲ្យបានញឹកញាប់ ឬក៏ចុះធ្វើរដ្ឋបាលតាមហាងឬខារ៉ាអូខេទាំងនោះ ដើម្បីកុំឲ្យជន ខិលខូចយកកន្លែងទាំងនេះសំងំចាំធ្វើសកម្មភាព លុះអ្នកភ័យខ្លាចទុក្ខព្រួយពលរដ្ឋស្លូតត្រង់ពួកគាត់ ៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!