ព្រឹតិ្តការណ៍ថ្មីៗ

ស្ងាត់ៗ! ទាំងអភិបាលរងខណ្ឌ ប៉ូលិស និង PM ចូលក្លឹបកម្សាន្ត  រ៉េន (Rain)

2 ខែ មុន 99 tnn_admin

ភ្នំពេញ  ៖ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ  ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងមន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យ និងណែនាំអាជីវកម្មក្លឹបកម្សាន្ត Rain ក្លឹប  ដែលមានទីតាំងនៅតាមដងផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ នាល្ងាច ថ្ងៃទី០២ ខែកក្កដា  ឆ្នាំ២០១៩នេះ ដើម្បីបង្ការការចរាចរណ៍ ប្រើប្រាស់គ្រឿងញៀន ក្រុមបងតូចបងធំ បទល្មើសផ្សេងៗ ពិនិត្យមើលពីប្រព័ន្ធសុវត្តិភាព ដូចជាទ្វារហានីភ័យ បំពង់ ពន្លត់អគ្គីភ័យ, បញ្ហាអនាម័យ បរិស្ថានផ្សេងៗដែរ  ។

សមាសភាពចូលរួមមានលោក គឹម កល្យាណ អធិការរងខណ្ឌមានជ័យ, លោក នួន ចាន់ អធិការរងខណ្ឌមានជ័យ, លោក គង់  គា  អធិការរងខណ្ឌ លោក យុទ្ធ  នី  មេបញ្ជារង កងរាជអាវុធហត្ថខណ្ឌ មានជ័យ  លោក បែន ថានិត ប្រធានការិយាល័យទេសចរណ៍ខណ្ឌមានជ័យ  លោក កែវ ជីវ័ន្ត មន្ត្រីអន្តរវិស័យខណ្ឌមានជ័យ  លោក ឡេង ច័ន្ទសុភក្រ្តា ប្រធានសណ្តាប់ធ្នាប់ខណ្ឌមានជ័យ លោក សុត ស៊ីថា នាយផ្នែកគ្រឿងញៀនខណ្ឌមានជ័យ លោក វុឌ្ឈ  ផូសារវ័ន្ត  នាយប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម លោកស៊ុ  ប៊ុណ្ណា នាយរងប៉ុស្តិ៍  លោក កែវ វ៉ាន់ដេត ចៅសង្កាត់រង និងលោក  កែវ ប្រាកដ សមាជិកក្រុមប្រឹក្សាសង្កាត់ចាក់អង្រែក្រោម។

កន្លងទៅចំពោះក្លឹបកំសាន្តរ៉េន(Rain) លោក ពេជ្រ  កែវមុនី  អភិបាលខណ្ឌមានជ័យ ក៏បានចុះទៅពិនិត្យជាក់ស្តែង ឃើញថាក្លឹបពិតជាមានការរំខាន និងគ្មានសុវតិ្ថភាពនោះទេ ដោយបានធ្វើការណែនាំដល់ថៅកែក្លឹបឲ្យកែសំរួលឡើងវិញបន្ទាន់ ដោយតម្រូវឲ្យម្ចាស់ទីតាំងក្លឹបនេះ កែសំរួលច្រកសុវតិ្ថភាពឲ្យបានចំនួនពីរទ្វារ និងដាក់អំពូលភ្លើងអូតូ ។

លោកថា ធ្វើបែបនេះ គឺចៀងវាងបើមានបញ្ហាអគ្គីភ័យកើតឡើង គឺមានទ្វារសុវតិ្ថភាព សំរាប់ចេញ និងអំពូលភ្លើងអូតូជួយបំភ្លឺផងដែរ ។

ក្នុងការចុះពិនិត្យខាងលើនេះលោក ឌី  រ័ត្នខេមរុណ  អភិបាលរងខណ្ឌមានជ័យ  ក៏បានលើកឡើងថា  ដើម្បីអោយក្លឹបនីមួយៗមានសុវត្តិភាព  និងចូលរួមកាត់បន្ថយការបង្កហិង្សាបងធំបងតូច  ពិសេសការចរាចរណ៍គ្រឿងញៀនជាដើម  លោកនិងចុះនិត្យអោយបាន ញឹកញាប់  ក្នុងការចុះរដ្ឋបាលដោយបើកចំហរ ហើយនេះក៏ មិនមែនជាលើកទីមួយដែរ គឺលោក  ពេជ្រ  កែវមុនី  អភិបាលខណ្ឌមានជ័យ  ក័តែងតែដឹកនាំកម្លាំងចម្រុះខណ្ឌចុះជាញឹកញាប់ តាមទីតាំងកំសាន្តនានាក្នុ ងមូលដ្ឋាន សូមកុំព្រួយបារម្មណ៍ អី គឺសុំតែម្យ៉ាងគត់ សូមកុំប្រើគ្រឿងញៀន បើកម្លាំងសមត្ថកិច្ចឆែកឃើញ ត្រូវតែមានទោសតាមច្បាប់ជាធរមាន  ក្លឹបក៏ ប្រឈមនឹង ការបិទអាជីវកម្មផងដែរ ។

ក្រោយពីបានត្រួតពិនិត្យ ទីតាំងក្លឹបកម្សាន្តខាងលើពិតជាមានអាជ្ញាប័ណ្ណទេសចរណ៍  ដោយរដ្ឋបាលរាជធានីភ្នំពេញ មានច្រកសុវត្ថិភាពចំនួន២ប៉ុណ្ណោះ  មានបំពង់ពន្លត់អគ្គីភ័យ ៦ធុងធំ និង២០ធុងតូច មានអំពូលភ្លើងអូតូចំនួនពីរប៉ុណ្ណោះ មានកាមេរ៉ាសុវត្ថិភាពចំនួន១០គ្រឿង មានសន្តិសុខយាមក្នុងក្លឹបចំនួន១១នាក់ ។

ប្រធានក្រុមការងារបានណែនាំដូចខាងក្រោម ៖

ទី១.ត្រូវបន្ត សុពលភាព ជាមួយមន្ទីរ ទេសចរណ៍  ឱ្យបានទៀងទាត់។

ទី២. ត្រូវរៀបចំច្រកទ្វារសុវត្ថិភាពបន្ថែមចំនួន២ទៀត ។

ទី៣.ត្រូវត្រួតពិនិត្យបំពងពន្លត់អគ្គីភ័យជាប្រចាំ ។

ទី៤.ត្រូវរៀបចំអំពូលភ្លើងអូតូ ចំនួន១០គ្រឿងបន្ថែមទៀត ។

ទី៥.ត្រូវតែពិនិត្យកាមេរ៉ាសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងមានដំណើរការបានល្អ ។

ទី៦.ត្រូវប្រជុំណែនាំសន្តិសុខឲ្យយល់ច្បាស់អំពីការត្រួតពិនិត្យការកម្សាន្តរបស់ភ្ញៀវឲ្យបានល្អ ។

ទី៧.ត្រូវត្រួតពិនិត្យប្រព័ន្ធសំឡេងជាទៀងទាត់ ចៀសវាងការរំខានដល់ប្រជាពលរដ្ឋ ។

ទី៨.ត្រូវរៀបចំបរិស្ថានអនាម័យនៅក្នុងមូលដ្ឋានអាជីវកម្មឲ្យបានល្អ និងទុកដាក់សំរាមឲ្យបានល្អ  ។

ទី៩. ត្រូវសហការរាយការណ៍ជូនសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនឹងការប្រើប្រាស់ ជួញដូរ ចែកចាយគ្រឿងញៀន នៅក្នុងទីតាំងអាជីវកម្ម ម្ចាស់អាជីវកម្មត្រូវចុះកិច្ចសន្យាសហការនិងធានាអះអាងចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យបានត្រឹមត្រូវ  ។

បច្ចប្បន្ន ម្ចាស់អាជីវកម្ម ក្លឹបកម្សាន្ត  រ៉េន  (Rain) ឈ្មោះ  សុង  ម៉េងហ៊ួរ មានទីលំនៅ ក្នុងសង្កាត់ទួលសង្កែ  ខណ្ឌឬស្សីកែវ  បានអាន  និងស្ដាប់យល់យ៉ាងច្បាស់ អំពីខ្លឹមសារដែលបានចែងទាំងស្រុង និងយល់ព្រមអនុវត្ត ដោយស្ម័គ្រចិត្ត តាមខ្លឹមសារនេះ ដោយគ្មានការបង្ខិតបង្ខំ និងសូមផ្តិតមេដៃបញ្ជាក់ពីការសហការ និងធានាអះអាងខាងលើ ទុកជាការយល់ព្រមតាមច្បាប់ ៕ (ដោយ៖ ម៉េង )

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ