ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៥នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ប្រើប្រាស់ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន …..!

1 ខែ មុន 69 tnn_admin

ខេត្តត្បូងឃ្មុំ៖ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានធ្វើការបង្ក្រាបករណីជួញដូរ រក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ ៖

១.ឈ្មោះ សាលី សុក្រី ភេទប្រុស អាយុ ២៧ ឆ្នាំ ជាតិខ្មែរឥស្លាម រស់នៅភូមិពពេល ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

២.ឈ្មោះ ចំ ចំណាន ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្រពាំងរាំង ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

៣.ឈ្មោះ ស៊ឹម ផល្លី ភេទស្រី អាយុ ៣៣ ឆ្នាំជាតិខ្មែរ រស់នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដកហូតម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៦ កញ្ចប់ (ធំ០១ កញ្ចប់) ។

ផ្អែកតាមចម្លើយរបស់ជនសង្ស័យខាងលើកម្លាំងជំនាញបានបន្តកិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ទៀត៖

១.ឈ្មោះ ចាន់ គឹមស្រេង ភេទប្រុស អាយុ ៣២ ឆ្នាំជាតិខ្មែររស់នៅភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ខេត្តត្បូងឃ្មុំ ។

២.ឈ្មោះ ឈាន ស្រីអូន ភេទស្រីអាយុ ២៣ ឆ្នាំ ជាតិខ្មែរនៅភូមិត្បូងវត្តឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង ១៣ និង ១៣ នាទី ថ្ងៃទី ០១ កក្កដា ២០១៩ នៅចំណុចភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ខេត្តត្បូងឃ្មុំ ដកហូតម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៧ កញ្ចប់  និង ថ្នាំគ្រាប់ប្រភេទWYសង្ស័យថាជាថ្នាំញៀនចំនួន១០គ្រាប់។

ការឃាត់ខ្លួន ០៣ នាក់ដំបូងនោះធ្វើឡើងនៅវេលាម៉ោង ១២ និង ៤៥ នាទី ថ្ងៃទី ០១ ខែកក្ដដា ឆ្នាំ២០១៩ នៅចំណុចផ្ទះខារ៉ាអូខេ ស្ថិតនៅភូមិត្រពាំងរាំង ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ បច្ចុប្បន្នជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូង ឃ្មុំចាត់ការតាមនីតិវិធី ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!