ព្រឹតិ្តការណ៍ថ្មីៗ

លោក ម៉ូវ ម៉ានិត បញ្ជាអោយចុះ ផ្អាកសំណង់គ្រោងដែក ១៥ទីតាំង  ក្នុងខណ្ឌសែនសុខ

3 ខែ មុន 525 tnn_admin

ភ្នំពេញ ៖ ក្រោយ មានឧប្បត្តិហេតុ បាក់រលំអគារគ្រោងដែក នៅខេត្តព្រះសីហនុ បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់កាលពីថ្មីៗនេះកាលពីរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ  សំណង់ធំៗ គ្រោងដែកចំនួន៣ ត្រូវបាន ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញចុះពិនិត្យ និងសម្រេចផ្អាកការសាងសង់។

ដោយឡែក នៅឯភ្នំពេញ ក្នុងខណ្ឌសែនសុខ ឯណេះវិញ សំណង់សង់អំពីគ្រោងដែក សរុបចំនួន១៥កន្លែង ត្រូវបានអាជ្ញាធរខណ្ឌសែនសុខ ក្រោមបញ្ជាផ្ទាល់ពី លោក ម៉ូវ ម៉ានិត អភិបាល នៃគណអភិបាលខណ្ឌសែនសុខ សម្រេចចុះទៅផ្អាកបណ្តោះអាសន្ន រង់ចាំសម្រេចជាក្រោយ ។

លោក ម៉ូវ ម៉ានិត ប្រាប់អោយឲ្យដឹងថា មកដល់រសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោយពីចុះត្រួតពិនិត្យ បានរកឃើញសំណង់គ្រោងដែក ចំនួន១៥កន្លែង មិនទាន់មានលិខិតអនុញ្ញាតសាងសង់ ត្រូវបានអាជ្ញាធរ ចុះទៅបិទផ្អាកសកម្មភាពសាងសង់ជាបណ្តោះអាសន្នសិន។

លោក បន្តថា គ្រប់សំណង់គ្រោងដែក អាជ្ញាធរខណ្ឌចេញច្បាប់អនុញាតិកន្លងមក គឺត្រូវអោយផ្អាកបណ្តោះអាសន្នសិន រង់ចាំមន្ត្រីជំនាញចុះត្រួតពិនិត្យបច្ចេកទេសឡើងវិញ ដើម្បីធានាបានទាំងគុណភាព និង សុវត្ថិភាព ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ