ព្រឹតិ្តការណ៍ថ្មីៗ

តំណាង លោកនាយឧត្តមសេនីយ៍ សៅ សុខា នាំយកបច្ច័យ មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជិត៤០លានរៀល ទៅប្រគល់ជូនគ្រួសារសព លោក ឧត្តមសេនីយ៍ត្រី អឿ សំរិទ្ធ 

2 ខែ មុន 48 tnn_admin

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ណឌី នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយករងខុទ្ធកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកសម្របសម្រួល មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមជាមួយប្រតិភូក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាននាំបច្ច័យ មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ចំនួន ៣៥,៩៧៥,៥០០រៀល យកមកប្រគល់ជូនគ្រួសារ លោកឧត្តមសេនីយ៍ត្រី អឿ សំរិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលទើបទទួលមរណៈភាពនាពេលថ្មីៗនេះ ។

លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ណឌី បានមានប្រសាសន៍ថា បច្ច័យទាំងនេះបានមកពីការចូលរួមរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា ចំនួន៥លានរៀល ព្រមទាំង នាយ នាយរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស និងដោយមានការជួយសម្របសម្រួលពី លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត ដោយផ្ទាល់.

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានអោយដឹងថា បើទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ អតីតយុទ្ធមិត្តរបស់កងរាជអាវុធហត្ថ មិនទុកនរណាម្នាក់ចោលឡើយ ហើយបន្តមើលថែរក្រុមគ្រួសារថែមទៀត ដូចជា ក្រុមគ្រួសារ លោកឧត្តមសេនីយ៍ត្រី អឿ សំរិទ្ធ ដែលទើបទទួលមរណៈភាពនេះជាដើម។

លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានបញ្ជាក់អោយដឹងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា កងរាជអាវុធហត្ថ បានបង្កើត មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថនេះឡើង ក្នុងគោលបំណង់ ជួយសម្រួលទៅដល់ជីវភាព ក្រុមគ្រួសារអាវុធហត្ថ ពលី មរណៈ ដែលបានបាត់បង់សមាជិកជាទីស្រលាញ់ ដែលជាបង្គោលគ្រួសារ និងបន្សល់សមាជិកនៅក្នុងបន្ទុកជាច្រើននាក់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ