ព្រឹតិ្តការណ៍ថ្មីៗ

ពីធីប្រកាស ចូលកាន់មុខតំណែងអភិបាលរងខេត្តបាត់ដំបង ចំនួន០២រូប

2 ខែ មុន 25 តូ សុផល

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃ ពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបងបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ចំនួន០២រូប ក្រោម​អធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថា្នក់ដឹកនាំជុំវិញខេត្តជាច្រើនផងដែរ។

​លោក យឹម សៀប អភិបាលរង នៃគណៈអភិបាលខេត្ត​ដែលទើបបាន​តែង​តាំងថ្មីបាន​ឡើងប្តេជ្ញាចិត្តក្នុង​អង្គពិធីថា ក្រោយបានការ​តែងតាំង​ហើយ លោក​នឹងខិតខំធ្វើការងារបំរើការងារទាំងក្នុងរដ្ឋបាលខេត្តនិងប្រជា​ពល​រដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀតផងដែរ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងហាផ្ទៃ បានមានប្រសាសន៍​នៅ​ថា ដើម្បីបំពេញជួរថ្នាក់ដឹក​នាំរដ្ឋបាល​ខេត្ត ដែលបានចូល​និវត្តន៍​ចំនួន​២រូបហើយ និងយោងតាមការចាំបាច់របស់រដ្ឋបាលខេត្ត ក្រសួង​មហា​ផ្ទៃបាន​ផ្តល់សេចក្តីទុកចិត្តតែងតាំងអភិបាលរងចំនួន២រូប ដែលមាន​អភិបាល​​​រង​ជាបុរស់ម្នាក់ និងស្រ្តីម្នាក់ ក្នុង​នោះមានលោក យឹម សៀប ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ជាអភិបាលរងខេត្តថ្មី និងលោកស្រី សុំ ចិន្តា ពីអភិបាលរងក្រុងបាត់ដបងមកជាអភិបាលរងខេត្តថ្មី។ ឯកឧត្តម បានធ្វើការផ្តាំផ្ញើដល់ថ្នាក់នាំខេត្តទាំងអស់​ត្រូវមានការ​សាមគ្គីផ្ទៃក្នុងល្អ ពង្រឹងការងារឲ្យមានប្រសិទ្ធភាព និងដើម្បីបំរើប្រជាពលរដ្ឋឲ្យបានល្អគឺត្រូវ​ពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋឲ្យបានល្អឲ្យពួកគាត់រស់នៅបានសុខសុវត្តិភាពនៅតាមមូលដ្ឋាន។

​សូមជម្រាបថា ត្រូវបានប្រកាសតែតាំង អភិបាលរង នៃគណៈអភិបាល​ខេត្ត ចំនួន០២រួប ៖ ត្រូវបានតែង​តាំង លោក យឹម សៀប ឋានន្តរស័ក្តិវរ​មន្ត្រី ថ្នាក់លេខ២ ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ជំនួស លោក ប៊ុត គឹមស៊ាន ដែលបានចូលនិវត្តន៍ និងត្រូវបានប្រកាសតែងតាំង លោកស្រី សុំ ចិន្តា ឋានន្តរស័ក្តិ​ឧត្តម​មន្ត្រី ថ្នាក់លេខ៥ ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសលោកស្រី ញុឹក សាគន្ធ ដែលបាន​ចូលនិវត្តន៍៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ