ព្រឹតិ្តការណ៍ថ្មីៗ

ជើងជាប់ភក់ខ្លះ ទើបពលរដ្ឋ ទទួលភាពកក់ក្តៅ

3 ខែ មុន 71 តូ សុផល

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិ​បាល នៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូ ចុះ​ពិនិត្យ​ស្ថានភាព ស្រែស្រូវបង្កើនរដូវ របស់ប្រជាពលរដ្ឋ រងគ្រោះដោយ​ភាពរាំងស្ងួត នៅឃុំ​សំពងជ័យ ស្រុកជើងព្រៃ ដែលមានផ្ទៃដីបង្កបង្កើនផល ស្រូវបង្កើនរដូវ រួមមាន៖
-ភូមិ កុមារផ្ទៃដីសរុប ៤៨០ហិចតា ខ្វះខាតទឹក ២២៥ហត ផ្ទៃដីជាប់ប្រឡាយ ៤០ហិចតា
-ភូមិ ដូនតោ ផ្ទៃដីកសិកម្មសរុប ៣៣៨ហិចតា ខូចខាត ៨០ហិចតា ផ្ទៃដីជាប់ប្រឡាយ ៥៥ហិចតា
-ភូមិ សណ្ដែក ផ្ទៃដីកសិកម្ម ៦៦២ហិចតា ខ្វះខាតទឹក ២១៥ហិចតា ជាប់ប្រឡាយ ៣០ហិចតា សរុបផ្ទៃដី ទាំង ៣ភូមិ មានចំនួន ១.៤៧៧ហិចតា ប៉ះពាល់ផ្ទៃដី ៥២០ហិចតា និងផ្ទៃដីដែលត្រូវសង្គ្រោះមានចំនួន ១២៥ហិចតា ។

សូមបញ្ជាក់ដែរថា យោងតាមការពនិត្យស្ថានភាពជាក់ស្ដែង ស្រូវត្រូវ​សង្គ្រោះ ១២៥ហិចតា នោះ គឺអាចស្ដារឡើងវិញហើយ ខណៈដែល​ជំនាញកំពុងចុះអន្តរាគមន៍នោះ ក៏មានភ្លៀងបង្អុល មកជាមួយដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ