ព្រឹតិ្តការណ៍ថ្មីៗ

អគារអន្តេវាសិកដ្ឋានចំនួនពីរខ្នងរបស់វិទ្យាល័យ ២៨ មករា ស្រុកស្រីស្នំ ខេត្តសៀមរាបត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ

2 ខែ មុន 11 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ០២ កើត ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគារអន្តេវាសិកដ្ឋានសម្រាប់សិស្ស(ប្រុស ស្រី) របស់វិទ្យាល័យ ២៨ មករា ស្រុកស្រីស្នំ ខេត្តសៀមរាប ។

ពិធីនេះកមានការអញ្ចើញចូលរួមពី លោកស្រី ហ្រ្គីសស្ទីនរេញហាដ រីឌីហ្គើ តំណាងអង្គការសម្រេចសុបិនកុមារកម្ពុជា លោក ហ៊ន់ ឬទ្ធិ អភិបាលស្តីទី ស្រុកស្រីស្នំ លោក លោកស្រី តំណាងមន្ទីរ អង្គភាពនានា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុប ៩១០ នាក់ ។

អគារអន្តេវាសិកដ្ឋាននេះ ជាអំណោយសប្បុរសធម៌របស់សម្បុរជនជាតិអាឡឺម៉ង់ និងអង្គការសម្រេចសុបិនកុមារកម្ពុជា ដែលបានផ្តល់ជូនវិទ្យាល័យ ២៨ មករាចំនួន ២ ខ្នង មានទំហំ (២៤ x៩ ) និងផ្ទះបាយទំហំ ( ៩ x៤,៥ ) និងបន្ទប់ទឹក ដែរមានបំពាក់សម្ភារៈ និងឧបករណ៍រូចជាស្រេច ដែលចំណាយថវិកាអស់ចំនួន ១៩ ម៉ឺនដុល្លារអាមេរិក ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ