ព្រឹតិ្តការណ៍ថ្មីៗ

មានបញ្ហា មានមុខរហូត

5 ខែ មុន 20 តូ សុផល

ភ្នំពេញ៖ នាព្រឹក ថ្ងៃ ពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ព,ស ២៥៦៣ ត្រូវនិងថ្ងៃ ទី០៣ ខែ កក្ដដា ឆ្នាំ២០១៩ វេលាម៉ោង០៨:៣០នាទី នៅចំនុចខាងមុខក្រុមហ៊ុន Mercedes Benz ផ្លូវ៦០ម៉ែត្រ មានការប្រមូលផ្តុំម៉ូតូ PassApp ចំនួន ប្រមាណ៤០គ្រឿង នឹងរថយន្តចំនួន ៤គ្រឿង និង មានមកជាបន្តបន្ទាប់ទៀតប្រមូលផ្ដុំគ្នាដើម្បីធ្វើញ្ញាតិទៅក្រុមហ៊ុន PassApp នឹងក្រុមហ៊ុន Grap ។

គោលបំណង៖ ស្នើសុំរក្សាតម្លៃនៅ ១២០០រៀល/គីឡូ ឡើងវិញដដែល ដោយសារក្រុមហ៊ុនបានបញ្ចុះតម្លៃលើពួកគាត់ដល់ត្រឹម ១០០០រៀល/គីឡូ ។

ក្រោយពីមានការប្រមូលផ្តុំ ក្រុម Pass App លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះទៅសំរបសំរួល និង ណែនាំ អោយក្រុម Pass App រំសាយគ្នាត្រឡប់ទៅផ្ទះរៀងខ្លួនដោយអោយរៀបចំឯកសារទៅតាមនិតិវិធីច្បាប់ និងស្នាមមេដៃយកទៅក្រុមហ៊ុន និង ណែនាំអោយរៀបចំលិខិតសុំអន្តរាគមន៌ទៅស្ថាប័នពាក់ពន្ធ័ដើម្បីជួយសំរួលដល់ពួកគាត់ ក្រុមPass App ក៌បានឯកភាពតាមការស្នើសុំរបស់អាជ្ញាធរមូលដ្ឋាន បន្ទាប់មកក្រុមអ្នកបើកPass Appនិងអ្នកបើកបរតាក់ស៊ីក៌សំណូមពរ សុំពេល ១ម៉ោងដើម្បី ធ្វើលិខិត និងផ្តិតមេដៃ ទាំងអស់គ្នាដើម្បីយកទៅដាក់ក្រុមហ៊ុន និង ស្ថាប័នពាក់ពន្ធ័រួចហើយគាត់និងត្រឡប់ទៅវិញតាមការស្នើសុំរបស់អាជ្ញាធរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ