ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ

5 ខែ មុន 10 តូ សុផល

ភ្នំពេញ  នៅថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១០:០០នាទី រដ្ឋបាលខណ្ឌដូនពេញបាន បើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ។
ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈ រួមមាន
១-ការងារការពារសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន ។
២- ការងារអនាម័យ និងការងារគ្រប់គ្រងភ្នាក់ងារអនាម័យក្នុងមូលដ្ឋាន ។
៣- ការពង្រឹងការងារសំណង់ដីធ្លី និងផ្ទះសម្បែងនៅក្នុងមូលដ្ឋាន។
៤- ការងាររៀបចំសណ្ដាប់ធ្នាប់អាជីវករដែលកំពុងលក់ដូរនៅក្នុងទីរួមផ្សារកណ្ដាល ។
៥ ការងារត្រៀមរៀបចំនូវ ឯកសារផ្សេងៗ ដើម្បីបង្កលក្ខណៈងាយស្រួល។ដល់ក្រុមក្រសួងមានសមត្ថកិច្ចចុះមកធ្វើអធិការកិច្ចក្នុងមូលដ្ឋានខណ្ឌ។
៦- ការងារផ្ដល់សេវាសាធារណៈនៅក្នុងមូលដ្ឋាន។
៧- ការងារពិនិត្យ និងឆ្លងរបាយការណ៍ប្រចាំខែមិថុនានិងទិសដៅបន្តខែកក្កដា របស់រដ្ឋបាលខណ្ឌ ។
៨- ឆ្លងសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែឧសភាឆ្នាំ ២០១៩ ជូនដល់មន្ត្រីបម្រើការងារនៅសាលាខណ្ឌដូនពេញ ។
៩-ការងារផ្សេងៗ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ