ព្រឹតិ្តការណ៍ថ្មីៗ

សម្បូរ ណាស់ ចាប់មិនចេះអស់សោះ នៅខេត្តតាកែវយើងនឹង

5 ខែ មុន 25 តូ សុផល

ខេត្តតាកែវ ៖ ជនសង្ស័យ ជាមុខសញ្ញាជួញដូរថ្នាំញៀន យ៉ាងសកម្មចំនួន២នាក់ ត្រូវបានកម្លាំង សមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ស្រុកសំរោង ចាប់ឃាត់ខ្លួន រួមនឹងថ្នាំញៀនមួយចំនួនផងដែរ។ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អំពីការបង្ការ បង្ក្រាបអំពើជួញដូរសារធាតុញៀនដោយខុសច្បាប់ គ្រប់រូបភាពនៅតាមមូលដ្ឋាន កាលពីថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក មឿង សារុន អធិកានគរបាលស្រុកសំរោង បានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវ បានចុះបង្រ្កាបមុខសញ្ញារក្សាទុកជួញដូរចែកចាយ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់មួយករណីនៅចំណុចភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដោយឃាត់ខ្លួន បានជនសង្ស័យចំនួន០២នាក់ មានទី០១-ឈ្មោះ​ ស៊ឹម សំ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ និងទី០២-ឈ្មោះ​ ជឹម ផន ភេទប្រុស​ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្វាវ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដកហូតវត្ថុតាងបានរួមមាន ថ្នាំញៀនប្រភេទម្សៅក្រាមពណ៍សថ្លា ចំនួន២៧កញ្ចប់(ធំ០១កញ្ចប់) ទូរស័ព្ទ​០២គ្រឿង ម៉ូតូ០២គ្រឿង(សង់ប្រើប៊ិច០១ និងណេក០១) សំបកកញ្ចប់បារី០១ ដែកកេះ០១ និងថ្នាំគ្រាប់ពណ៍ផ្កាឈូកចំនួន០៥គ្រាប់។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ ខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ