ព្រឹតិ្តការណ៍ថ្មីៗ

រកឃើញអ្នកខ្លាំង ហ៊ានចាប់ពស់ ហើយតើ!

5 ខែ មុន 38 តូ សុផល

ភ្នំពេញ ៖ នេះជាទឹកចិត្តដ៏ល្អមួយ រួមចំណែកក្នុងកិច្ចការពារ អភិរក្សសត្វព្រៃ ប្រជាពលរដ្ឋចាប់បានពស់ថ្លាន់ចំនួនមួយក្បាល ហើយបានយកមកប្រគល់ អោយអាជ្ញាធរសង្កាត់ទុកប្រគល់បន្តទៅអោយខាងមន្ត្រីអភិរក្សសត្វព្រៃយកទៅអភិរក្សនៅតំបន់សួនសត្វភ្នំតាម៉ៅកាលពីព្រឹក ថ្ងៃទី០៣ខែ កក្កដា ឆ្នាំ២០១៩នេះ។

ក្រោយពីចាប់សត្វពស់ថ្លាន់ បានមួយក្បាល ពលរដ្ឋនាំគ្នាយកទៅប្រគល់ ជូនអាជ្ញាធរសង្កាត់ភ្នំពេញថ្មី ដើម្បីរងចាំខាងអង្គការអភិរក្សសត្វព្រៃ មកទទួលយកទៅរក្សាទុក ទីកន្លែងមានសុវត្តិភាព ជៀសវាងធ្លាក់ទៅលើ ដៃជនខិលខូច យកទៅធ្វើជាជំនួញ ជួញដូរសត្វព្រៃដោយខុសច្បាប់ ៕

អាជ្ញាធរបន្តថា ពស់ថ្លាន់ទាំងនេះ ដោយ សារអស់ទីជម្រក រស់នៅតាមដីវាលទំនេរ ឡូត៍ ប្រឡាយ មួយចំនួនត្រូវបាន ចាក់ដីលប់បំពេញ សាងសង់សំណង់ផ្សេងៗ ទើបសត្វពស់ទាំងនោះ អស់ជម្រក វាចេញឡើងចូលផ្ទះប្រជាពលរដ្ឋ ឃើញ ក៏ចាប់រួចយកមកប្រគល់ អោយអាជ្ញាធរសង្កាត់ភ្នំពេញថ្មីកាលពី

ព្រឹកថ្ងៃទី០៣ កក្កដា ២០១៩នេះ កន្លងមកពស់ថ្លាន់ចំនួន ៤៥ ក្បាលហើយត្រូវបានអាជ្ញាធរសង្កាត់ប្រគល់អោយខាងមន្ត្រីអភិរក្សសត្វព្រៃយកទៅអភិរក្សនៅតំបន់សួនសត្វភ្នំតាម៉ៅផងដែល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ