ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលក្រុងបាត់ដំបង ឃាត់ ខ្លួនជនសង្ស័យម្នាក់ករណីគ្រឿងញៀន

5 ខែ មុន 18 តូ សុផល

បាត់ដំបង៖ ជនសង្ស័យម្នាក់ឈ្មោះ ង៉ែត តាំង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងឃាត់ខ្លួនពីបទជួញដូរនិងប្រើប្រាសថ្នាំញៀន។

លោកវរៈសេឯកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងបានអោយដឹងថា៖ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅចំណុចភូមិរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបង កាលពីវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ម៉ាទឹកកក ចំនួន៥ថង់ ទូរស័ព្ទ១គ្រឿង និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

លោកអធិការបានបន្តថា៖ជនសង្ស័យមានទីលំនៅក្នុងភូមិស្តុកប្រវឹក ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿញៀនខេត្តដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ