ព្រឹតិ្តការណ៍ថ្មីៗ

ពិធីក្រុងពាលីបើកការដ្ឋានសាងសង់ទឹកស្អាតរបស់ក្រុមហ៊ុនអានកូ វ័ធើរ សឹបផ្លាយ

2 ខែ មុន 35 តូ សុផល

កំពត៖ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់ទឹកស្អាតរបស់ក្រុមហ៊ុនអានកូ វ័ធើរ សឹបផ្លាយ ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត នៅការដ្ឋានរោងចក្រផលិតទឹកស្អាតប្រទាក់ក្រឡា ភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

វត្តមានអញ្ជើញចូលរួមក្នុងកម្មវិធីនេះមាន៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមការងារថ្នាក់ជាតិ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុងកំពត ស្រុកកំពង់ត្រាច ស្រុកដងទង់ ស្រុកទឹកឈូ ក្រុមប្រឹក្សា និងការិយាល័យជំនាញស្រុកទឹកឈូទាំងអស់សរុបចំនួន ១០០ នាក់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!