ព្រឹតិ្តការណ៍ថ្មីៗ

ស្រាទៀតហើយ! បើករថយន្ត ពាក់ស្លាកលេខ ខ.ម បុកកង់៣បណ្តាលអោយបុរសម្នាក់របួសធ្ងន់

3 ខែ មុន 18 tnn_admin

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍បានបង្កឡេីងដោយបុរសម្នាក់ស្រវឹង បើករថយន្តទំនើបមួយគ្រឿង ចុះពីលើស្ពានជ្រោយចង្វាបោះពួយយ៉ាងលឿនក៏ជ្រុលទៅបុកកង់បីឥណ្ឌាពីក្រោយពេញទំហឹង បណ្ដាលឲ្យរបួសស្រាលបុរសម្នាក់ ហើយរថយន្តមិនទាន់អស់ល្បឿន បន្តឡើងសួនរង្វង់មូលព្រុំមុខបួន រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១២ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចរង្វង់មូល ព្រហ្មមុខបួន គល់ស្ពានជ្រោយចង្វារត្រើយខាងកើត ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រា បានបើករថយន្តទំនើបម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខខេមរ:ភូមិន្ទ 01.2.1366 ធ្វើដំណើរពីលិចឡើងស្ពានទៅកើត ខណ:មកដល់ចំណុចកើតហេតុ បានជ្រុលទៅមុខកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HQ-0545 បើកដោយបុរសម្នាក់ ស្របគ្នាខាងមុខពេញទំហឹង បណ្ដាលឲ្យម្ចាស់កង់បីរងរបួសបែកក្បាលស្រាល រីឯរថយន្តមិនទាន់អស់ល្បឿន បានជ្រុលឡើងរង្វង់មូលតាព្រហ្ម ធ្វើឲ្យបាក់ដើមឈើបីដើម ចំណែកកង់បី និងរថយន្តខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងជំនាញចុះវាស់វែង យករថយន្តបង្ក និងកង់បីឥណ្ឌា ទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ