ព្រឹតិ្តការណ៍ថ្មីៗ

ស្ងាត់ៗ ! សមត្ថកិច្ចបង្ក្របទីតាំងតម្លើង កែច្នៃរថយន្តអត់ពន្ធ នៅស្រុកអង្គស្នួល

3 ខែ មុន 27 tnn_admin

កណ្ដាល ៖ ទីតាំងកែច្នៃ និងតម្លើងរថយន្តដោយគ្មានច្បាប់មួយកន្លែង ត្រូវបាននគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចុះទៅបង្ក្រាប ដោយសហការជាមួយកម្លាំងសាខាគយ និងរដ្ឋាករខេត្តកណ្ដាល, កម្លាំងអធិការដ្ឋាន នគរបាលស្រុកអង្គស្នួល ,ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ ដោយមានការសម្របសម្រួលនីតិវិធីដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកណ្ដាល កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិដំណាក់កកោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

មន្ត្រីនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ជនសង្ស័យជាម្ចាស់ទីតាំងរថយន្តកែច្នៃ ខាងលើនេះ មានឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិដំណាក់កកោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតបានវត្ថុតាង រួមមាន រថយន្តម៉ាក NISSAN DiESAlL ៦គ្រឿង ទំងន់៥តោន រថយន្តចង្កូតស្ដាំ (គ្មានពន្ធ) ក្នុងនោះ មានពណ៌ទឹកប្រាក់ ២គ្រឿង និងពណ៌ស ៤គ្រឿង តំឡើងទ្រុងរួច ៣គ្រឿង និងមិនទាន់តំឡើងទ្រុង ៣គ្រឿង ។

ចំពោះរថយន្តទាំង៦គ្រឿងនេះ គឺជាប្រភេទរថយន្តដឹកធម្មតាកែច្នៃ ទៅជារថយន្តបែនសម្រាប់ដឹកដី ហើយមានម្ចាស់រៀងៗខ្លួន ។

ក្រោយពីបង្ក្រាបរថយន្តកែច្នៃគ្មានពន្ធខាងលើ សមត្ថកិច្ចដកហូត និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ