ព្រឹតិ្តការណ៍ថ្មីៗ

ពុទ្ធោអើយ ចៅស្រី កាប់ជីដូនខ្លួនឯង ស្លាប់ក្នុងថ្លុកឈាម ព្រោះតែ…….!

4 ខែ មុន 107 tnn_admin

ខេត្តកណ្តាល៖ យោងតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចស្រុកស្អាង មានករណីឃាតកម្ម ដ៏រន្ធត់នេះ កើតហេតុនៅថ្ងៃ អង្គារ៍ ១កើត ខែអាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង០០នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

អធិការស្រុកស្អាងអោយដឹងថា ជនរងគ្រោះឈ្មោះ ឡាច ឡាវ ភេទស្រី អាយុ ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរជរា មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង។

ជនសង្ស័យ ឈ្មោះ ហ៊ីម សុខមាន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន(មានជម្ងឺសសៃប្រសាទ) មានទីលំនៅ(មិនពិតប្រាកដ) ត្រូវជាចៅបង្កើតរបស់ជនរងគ្រោះ (រត់គេចខ្លួន)។

វត្ថុតាងចាប់យក កាំបិតប៉ុងតោចំនួន ១

ប្រភពប្រាប់ថា  នៅថ្ងៃ ខែ ឆ្នាំ កើតហេតុខាងលើជនរងគ្រោះកំពុងតែបោសសំរាមនៅខាងមុខផ្ទះ ភ្លាមនោះស្រាប់តែជនសង្ស័យបានដើរសំដៅមកជនរងគ្រោះ ហើយបានទាញកាំបិតពីថង់ខ្មៅ នៅនឹងដៃដែលជនសង្ស័យកាន់មកកាប់ទៅលើជនរងគ្រោះរហូតដល់ស្លាប់តែម្ដង។

ក្រោយពេលកើតហេតុជនសង្ស័យបានបោះកាំបិតចោលរួចគេចខ្លួនបាត់តែម្ដង។
ករណីនេះកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី ។

ាត

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ