ព្រឹតិ្តការណ៍ថ្មីៗ

ច្បាស់ការហើយ! ក្រោយ Facebook ឈ្មោះ Oudam Chea អះអាងថា ដកលុយ ពីម៉ាស៊ីន ATM របស់ ABA ចេញក្រដាស់ប្រាក់ $100 មានពាក្យ COPY

3 ខែ មុន 69 tnn_admin

ABA Bank៖ អតិថិជន និងបងប្អូនអ្នកគាំទ្រធនាគារ ABA ជាទីគោរព!កាលពីម្សិលមិញ យើងខ្ញុំទទួលបានព័ត៌មានពីអ្នកប្រើប្រាស់ហ្វេសបុកឈ្មោះ Oudam Chea ដែលបានអះអាងថា គាត់ទទួលបានក្រដាសប្រាក់ $100 មានពាក្យ COPY ពីម៉ាស៊ីន ATM របស់ ABA (សូមមើលរូបខាងក្រោម)។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ក្រុមការងាររបស់យើងខ្ញុំ បានចាប់ផ្តើមធ្វើការស៊ើបអង្កេត ហើយយើងខ្ញុំរកឃើញថា Oudam បានមកដកប្រាក់ និងទទួលបានក្រដាសប្រាក់ $100 មួយសន្លឹក និង $20 ចំនួនពីរសន្លឹកពីម៉ាស៊ីន ATM របស់យើងនៅល្ងាចថ្ងៃទី 25 មិថុនា។ រហូតដល់ថ្ងៃទី 1 កក្កដា ទើប Oudam អះអាងថា ក្រដាសប្រាក់ $100 របស់គាត់មានពាក្យ COPY ហើយគាត់បានដាក់ពាក្យបណ្តឹងមកកាន់យើងខ្ញុំ។

លទ្ធផលនៃការស៊ើបអង្កេតរបស់យើងខ្ញុំ បានបង្ហាញថា ក្រដាសប្រាក់ $100 ដែលមានពាក្យ COPY នោះមិនមែនចេញពីម៉ាស៊ីន ATM របស់យើងខ្ញុំឡើយ។ ថ្ងៃនេះ យើងខ្ញុំបានអញ្ជើញ Oudam មកជួបប្រជុំ និងបានបង្ហាញគាត់ពីដំណើរការស៊ើបអង្កេតផ្ទៃក្នុងរបស់យើងខ្ញុំ។ អតិថិជនគាត់បានឃើញនូវភស្តុតាងដែលយើងខ្ញុំបានផ្តល់ជូន បង្ហាញយ៉ាងច្បាស់ថា ម៉ាស៊ីន ATM របស់ធនាគារ ABA មិនបានធ្វើការបញ្ចេញក្រដាសប្រាក់ដែលបានអះអាងនោះទេ។ គាត់ក៏ទទួលស្គាល់នូវភស្តុតាងរបស់យើង និងទទួលយកលទ្ធផល ក៏ដូចជាផុស្ត៍ការសុំទោសរបស់គាត់បន្ទាប់ពីការប្រជុំដូចខាងក្រោម។

អតិថិជនជាទីគោរព ជាថ្មីម្តងទៀត យើងខ្ញុំសូមជម្រាបថា ធនាគារមិនទទួលខុសត្រូវឡើយចំពោះបញ្ហាដែលកើតឡើង ក្រោយពេលដែលលោកអ្នកចាកចេញពីម៉ាស៊ីន ATM ដូច្នេះ សូមមេត្តារាប់ និងពិនិត្យប្រាក់របស់លោកអ្នកភ្លាមៗមុននឹងចាកចេញ។ ប្រសិនបើលោកអ្នកមានការសង្ស័យ ឬសំណួរពាក់ព័ន្ធនឹងក្រដាសប្រាក់ដែលដកចេញពីម៉ាស៊ីន ATM សូមទាក់ទងមកកាន់ 023 225 333 មុននឹងចាកចេញពីម៉ាស៊ីន ATM។

យើងខ្ញុំក៏សូមរំលឹកដល់អតិថិជនផងដែរថា រាល់បញ្ហានានាដែលមានការសង្ស័យ ឬមិនច្បាស់លាស់ សូមទាក់ទងមកធនាគារជាមុនសិន មុនធ្វើការបង្ហោះសារតាមអនឡាញ។ បើមិនដូច្នេះទេ យើងខ្ញុំចាត់ទុកការផ្សព្វផ្សាយនោះ គឺជាទង្វើមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់ធនាគារ ហើយយើងខ្ញុំនឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេតបន្ថែម និងធ្វើចំណាត់ការតាមផ្លូវច្បាប់។ សូមអរគុណ!

Dear ABA customers and fans,
Yesterday, we encountered another post on Facebook from the user Oudam Chea who claimed that he had received a $100 note with the word COPY on it from an ABA ATM (see the picture below).

After receiving the information, our respective team started the investigation, and we found that Oudam withdrew one $100 note and two $20 notes from our ATM in the evening of June 25. It is only July 1 when Oudam claimed his $100 note contained the word “COPY” and came to our branch to file a dispute with us.

The result of our investigation proved that the $100 bank notes with the word COPY was not dispensed from our ATM. Today, we invited Oudam for a meeting and guided him through the process of our investigation. The customer witnessed our provided evidence, which showed that ABA ATM did not dispense the claimed note. The customer acknowledged our evidence and posted his apology on his Facebook page shortly after the meeting (see the picture below).

Dear customers, we again inform you that the Bank bears NO responsibility for any inaccuracy with your money after you checked and counted the dispensed cash and left ATM booth. If you have any suspicion or query on the dispensed money, please call 023 225 333 before leaving the ATM.

We also remind our customers to always contact the bank first and file an official complaint before posting anything online. Otherwise, we consider such posts defaming and will pass the case to the local police for further investigation and prosecution. Thank you!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ