ព្រឹតិ្តការណ៍ថ្មីៗ

លុយជាប់ខ្លួនច្រេីនណាស់! ​ ជិះម៉ូតូបុក​ឃឿនផ្លូវ​ក្រោមដី​ ស្ពានអាកាសស្ទឹងមានជ័យ​ សន្លប់ស្ដូកស្ដឹង​

3 ខែ មុន 99 tnn_admin

ភ្នំពេញ ៖ បុរសម្នាក់ជាទំនងស្រវឹងស្រា បានជិះម៉ូតូម្នាក់ឯងយ៉ាងលឿនចុះតាមផ្លូវក្រោមដីស្ពានអាកាស ស្ទឹងមានជ័យ បណ្ដាលឲ្យបុកនិងខឿនរងរបួសធ្ងន់ ហើយ ត្រូវបានប្រជាពលរដ្ឋហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះភ្លាមៗ កាលពីវេលាម៉ោង២៣:១០នាទីយប់ ថ្ងៃច័ន្ទ ទី១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បុរសរងគ្រោះខាងលើមានឈ្មោះ សុង ពិសិដ្ឋ អាយុ៣៣ឆ្នាំ មានទីកន្លែងកំណើតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក អាសយដ្ឋាននៅផ្ទះ៩ ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ បុរសរងគ្រោះខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាClick ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GV-9302 តែម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត (២១៧)ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿនចុះតាមផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ ដោយមិនបង្អង់ល្បឿន ព្រមទាំងផ្លូវកោងផងនោះ ក៏ជ្រុលចង្កូតទៅបុកនិងខឿនស្ពាន បណ្ដាលឲ្យជនរងគ្រោះដួលរងរបួសធ្ងន់ ។ ភ្លាមៗប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច និងទាក់ទងទៅរថយន្តសាមុយចុះមកជួយដឹកជនរងគ្រោះទៅសង្គ្រោះភ្លាមៗ ។

ក្នុងហេតុការណ៍ខាងលើ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ១ បានយកសម្ភារៈរបស់ជនរងគ្រោះ រួមមានដូចជា ៖ កាបូបលុយមាន លុយ675$ ខ្សែរកមួយខ្សែរ ទូរស័ព្ទ២គ្រឿង កុំព្យូទ័រយួរដៃ១គ្រឿង លុយខ្មែរចំនួន100,100រៀល និងម៉ូតូមួយគ្រឿង យកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី រង់ចាំប្រគល់ជូនម្ចាស់ដើមវិញ៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ