ព្រឹតិ្តការណ៍ថ្មីៗ

ច្បាស់ហើយ! ករណី សាកសព កញ្ញា​ ពេជ្រ​ ចរណៃ​ ដែលជាតារាដ៏ស្រស់ស្អាតត្រូវបានគេប្រទះឃើញនៅគល់ស្ពានជ្រោយចង្វារ ដោយមិនដឹងពីមូលហេតុ​ ដោយសារតែគំនុំ​ ឬក៏ស្នេហាត្រីកោណ​?

3 ខែ មុន 1982 tnn_admin

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖ ដោយមួយរយ:ពេលចុងក្រោយនេះ​ មាន​ Account Facebook ក៏ដូចជាសារព័ត៌មួយចំនួនបានចុះផ្សាយលើករណីចំនួន​២​ ផ្សេងគ្នាដែលកើតឡើងនៅលើទឹកដី ខណ្ឌជ្រោយចង្វារ

១.​ តក់ស្លុត​ ក្រុមថតភាពយន្តមួយក្រុមត្រូវហ្វូងចោរ​ កាប់យ៉ាងសាហាវ​ បន្ទាប់ពីបានអង្គុយលេងស្រូបយកខ្យល់អាកាស​ បន្ទាប់ការថតភាពយន្តចប់​។

២.​ សាកសពកញ្ញា​ ពេជ្រ​ ចរណៃ​ ដែលជាតារាដ៏ស្រស់ស្អាតត្រូវបានគេប្រទះឃើញនៅគល់ស្ពានជ្រោយចង្វារដោយមិនដឹងពីមូលហេតុ​ ដោយសារតែគំនុំ​ ឬក៏ស្នេហាត្រីកោណ​ ?

ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ​ ក៏ដូចជាអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ​ សូមធ្វើការបកស្រាយជូនមហាជនអោយបានជ្រាប​ថា​ ករណីទាំងពីរខាងលើសុទ្ធតែជាព័ត៌មានមិនពិត​ វាគ្រាន់តែជាការថតសំដែងភាពយន្ត​ ឬស្ពតខ្លីៗរបស់ក្រុម​ ឬក៏ផលិតកម្មមួយចំនួន​ ដែលមិនបានជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធណាបានដឹងមុនឡើយ​ ហើយក្រុមនោះក៏មិនដែលបានសុំច្បាប់អនុញ្ញាតិជាមុនឡើយ​។

ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ យើងខ្ញុំសូមអំពាវនាវអោយមានការកែតំរូវ​ រាល់ការចុះផ្សាយ និងរាល់ទង្វើទាំងនេះ​ ដែលធ្វើអោយមហាជនទូទាំងប្រទេសមានការយល់ច្រឡំ​ ក៏ដូចជាការបង្ករអសន្តិសុខដល់សង្គមជាតិផងដែរ

សូមមេត្តាអាជ្ញាធរ​ និងក្រសួងពាក់ព័ន្ធ​សូមជួយមើលលើករណីទាំងនេះផង​។

សូមអរគុណ!!!

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ