ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋគាំទ្រពេញទំហឹង ជុំវិញការចុះវាស់វែង និងបើកផ្លូវមួយខ្សែប្រវែង២០០ម៉ែត្រ នៅសង្កាត់ភ្នំពេញថ្មី (វីដេអូ)

4 ខែ មុន 145 tnn_admin

ភ្នំពេញ៖ ក្រោយទទួលបានការណែនាំ និងឯកភាព ពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្លូវលំមួយខ្សែមានទទឹង ៦ម៉ែត្រទទឹង និងបណ្តោយប្រវែង ២០០ម៉ែត្រ ត្រូវបានគណៈកម្មការចម្រុះ នៃសាលាខណ្ឌសែនសុខ ចុះពិនិត្យវាស់វែង ដើម្បីឈានទៅបើកឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃខាងមុខ បន្ទាប់ពីខកខានមិនបានបើកផ្លូវលំមួយខ្សែរនេះ កាលពីប៉ុន្មានឆ្នាំមុន។

ក្រោយពីការវាស់វែងបោះបង្គោលកំណត់អ័ក្ស និងព្រំផ្លូវនៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ អ្នកភូមិជាច្រើនគ្រួសារ មានលំនៅស្ថាននៅអែបតាមបណ្តោយផ្លូវលំមួយខ្សែរនេះ បានសម្តែងការសាទរអបអរ ចំពោះការយកចិត្តទុកដាក់ពីអាជ្ញាធរ ជាពិសេស ការខិតខំត្រួសត្រាយ សម្របសម្រួលនាពេលកន្លងមករបស់ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ សូមថ្លែងអំណរគុណ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និង មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់  ដែលលះបង់ពេលវេលាដ៏មានតម្លៃ ជួយដោះស្រាយបញ្ហា បើកផ្លូវមួយខ្សែរនេះនាពេលឆាប់ៗខាងមុខ។

លោក ម៉ូវ ម៉ានិត បានបញ្ជាក់ថា ផ្លូវនេះជាតំណរភ្ជាប់ពីមួយទៅមួយ ដើម្បីចរាចរណ៍ឆ្លងកាត់របស់ពលរដ្ឋ ហើយក៏ជាកិច្ចការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋានដែរ ទើបគណៈកម្មការខណ្ឌសែនសុខ ចូលរួមពីមន្រ្តីសុរិយោដីផងដែរ ចុះពិនិត្យ វាស់វែង តំណរភ្ជាប់ផ្លូវដើម្បីទម្លាយពីផ្លូវលំ (E) មកភ្ជាប់ជាមួយផ្លូវ ទៅ១០១៣ ស្ថិតនៅក្រុម១០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩។ ក្រោយក្រុមមន្ត្រីជំនាញរបស់លោកចុះវាស់វែងរួច និងមានការបិទផ្សាយជូនដំណឹងអំពីលទ្ធផលបើកផ្លូវខាងលើជាសាធារណះដែរ។

លោកអភិបាល បានឲ្យដឹងទៀតថា គណៈកម្មការចុះមកពិនិត្យដើម្បីវាស់បើកផ្លូខាងលើនេះមាន ប្រវែងប្រហែល ២០០ម៉ែត្រ ទទឹង៦ម៉ែត្រ ប៉ុន្តែការពង្រីក និងបើកផ្លូវ តម្រូវមានសហការពីបងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានផង។

គួររំលឹកថា កាលពីរព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ អាជ្ញាធរបានចុះវាស់វែងបើកផ្លូវនៅទីតាំងខាងលើនេះ ម្តងហើយ ដោយគណៈកម្មការខណ្ឌសែនសុខ ធ្វើការដាក់ម៉ាស៊ីន វាស់វែងចំនួន២៩ចំណុច និងបើកផ្លូវដែលមានបណ្តោយប្រហែល ២០០ម៉ែត្រ និងទទឹងចំនួន១០ម៉ែត្រ ប៉ុន្តែអ្វីដែលរងការប៉ះពាល់មានច្រើន ទើបព្រឹកនេះគណៈកម្មការចំរុះសម្រេចចុះវាស់វែង យកទទឹងត្រឹមតែ៦ម៉ែត្រវិញ ត​បតាមការឯកភាព ពីសាលារាជធានីភ្នំពេញ និងមានការព្រមព្រៀងពីបងប្អូនប្រជាពលរដ្ឋ ដើម្បីកុំឲ្យមានផលប៉ះពាល់ច្រើនពេក៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ