ព្រឹតិ្តការណ៍ថ្មីៗ

 ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលសំណង់គ្រោងដែក ក្នុងក្រុងព្រះសីហនុ

3 ខែ មុន 28 tnn_admin

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អមដំណើរដោយមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដីនិងមន្ត្រីសាលាខេត្តសាលាក្រុងព្រះសីហនុមួយចំនួនទៀតក្នុងនោះមានវត្តមានលោកប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុផងដែរ បានចុះពិនិត្យមើលការដ្ឋានសំណង់សង់ពីគ្រោងដែកនៅក្នុងមូលដ្ឋានសង្កាត់លេខ ៤ ក្រុងព្រះសីហនុ។

គ្រាចុះពិនិត្យនេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំឲ្យម្ចាស់ការដ្ឋានសំណង់គ្រោងដែកត្រូវផ្អាកសកម្មភាពសាងសង់ជាបណ្ដោះអាសន្ន ដោយទុកពេលវេលាឲ្យក្រុមមន្ត្រីជំនាញធ្វើការត្រួតពិនិត្យបច្ចេកទេសនិងគុណភាពនៃសំណង់រួចសិននឹងធ្វើការសម្រេចជាក្រោយ។

នៅរសៀលនេះឯកឧត្តមចុះពិនិត្យបានចំនួន៣ ការដ្ឋានដែលជាគម្រោងវិនិយោគរបស់អ្នកវាយោគចិន។
បន្ទាប់ពីពិនិត្យការដ្ឋានសំណង់នេះ ឯកឧត្តមបានអញ្ជើញចុះទៅពិនិត្យមើលគ្រួសារជនជាតិជប៉ុន ដែលហាងរបស់គាត់ត្រូវបានអគារបាក់រលំសង្កត់នាំអោយខូចទាំងស្រុងកាលពីថ្ងៃទី ២២ ខែមិថុនាឆ្នាំ ២០១៩ កន្លងទៅ។

ចំពោះនេះ ឯកឧត្តម គួច ចំរើន បានអនុញ្ញាតឲ្យជនជាតិជប៉ុនដែលជា ម្ចាស់ភោជនីយដ្ឋាន សាងសង់ផ្ទះឈើនៅទីតាំងដែលគាត់បានជួលដីនោះដើម្បីស្នាក់នៅជាបណ្ដោះអាសន្ន។

ទន្ទឹមនោះឯកឧត្តម បានជំរុញឲ្យអាជ្ញាធរក្រុង ព្រះសីហនុត្រូវពន្លឿនការធ្វើលិខិតអនុញ្ញាតក្នុងការសាងសង់សំណង់ជូនម្ចាស់ហាងនេះអោយបានលឿនផងដែរដើម្បីបានបើកអាជីវកម្មរកស៊ីឡើងវិញ។

សូមបញ្ជាក់ជូនថាជប៉ុនដែលជាម្ចាស់ហាងនេះ បានមកលក់ដូររកស៊ីក្នុងក្រុងព្រះសីហនុចំនួន ១៥ ឆ្នាំកន្លងមកហើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ