ព្រឹតិ្តការណ៍ថ្មីៗ

តើហេតុអ្វីលោកអ្នកគួរតែបិទអ៊ែរដ្រប់ (AirDrop) ពេលដែលលោកអ្នកពុំត្រូវការប្រើប្រាស់?

3 ខែ មុន 35 tnn_admin

សម្រាប់លោកអ្នកដែលពុំធ្លាប់ប្រើអ៊ែរដ្រប់ អ៊ែរដ្រប់គឺជាកម្មវិធីមួយរបស់ iPhone ដែលអាចផ្ញើរូបភាព ឬវីដេអូរវាង iPhone

មិនត្រឹមតែមានល្បឿនលឿន ថែមទាំងអាចរក្សាគុណភាពរបស់រូបភាពបានល្អដូចដើម ដោយមិនចាំបាច់មានសេវាអុីនធឺណិត (WiFi ឬ 4G) ក្នុងចម្ងាយរហូតដល់៩ម៉ែត្រ។ ដោយសារភាពងាយស្រួលនេះហើយ ទើបជនខិលខូចមួយចំនួនបានប្រើមុខងារនេះ ដើម្បីផ្ញើរូបភាពអាសអាភាសក្នុងគោលបំណងរំខានអ្នកដ៏ទៃ ដែលគេហៅថា “Cyber Flashing”។

ដូច្នេះដើម្បីជៀសវាងបញ្ហានេះលោកអ្នកគួរតែបិទអ៊ែរដ្រប់នៅពេលដែលលោកអ្នកពុំត្រុូវការប្រើប្រាស់ ឬបើកសម្រាប់ឱ្យតែអ្នកនៅក្នុងបញ្ជីឈ្មោះអាចផ្ញើក៏បាន។ នេះជាវិធីដើម្បីបើក បិទកម្មវិធីអ៊ែរដ្រប់៖

១-ចូលទៅ Control Center (ចូលពី lock screen ក៏បាន) ដោយអូសពីលើចុះក្រោមនៅលើកញ្ចក់ ផ្នែកខាងស្ដាំ (iPhone X XS ឬ XR)
២-ចុចសង្កត់ចំកណ្ដាលក្នុងការ៉េដំបូងគេ
៣-ចុចលើ AirDrop ហើយជ្រើសយកជម្រើសដែលអ្នកចង់បាន៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ