ព្រឹតិ្តការណ៍ថ្មីៗ

គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបានចុះរុះរើរបងដែលធ្វើរំលោភចូលដីសាធារណៈចំនួនពីរខ្សែស្ថិតក្នុងភូមិតាវៀនសង្កាត់សាលាកំរើក ក្រុងសៀមរាប

2 ខែ មុន 22 តូ សុផល

ខេត្តសៀមរាប៖  នៅថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០១៩ ដោយសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិតាវៀនចំនួន ៣០០គ្រួសារ និង តាមការស្នើសុំរបស់សាលាសង្កាត់សាលាកំរើក កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងក្រោមការដឹកនាំរបស់លោក នួន ពុទ្ធារ៉ា អភិបាលក្រុង ក្រុមការងារបានចុះអនុវត្តរុះរើរបងដែលបានសាងសង់រំលោភដីចំណីដងផ្លូវសាធារណៈ ស្ថិតក្នុងភូមិតាវៀនសង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាបដែលធ្វើឲ្យប៉ះពាល់ប្រយោជន៍រួមរបស់បងប្អូនប្រជាពលរដ្ឋសម្រាប់ធ្វើដំណើរឆ្លងកាត់ជាសាធារណៈ។

ការវាយរបងដែលបានរំលោភលើដីចំណីផ្លូវនេះ មានពីរខ្សែមួយខ្សែត្រូវពង្រីកទំហំ ៦ម៉ែត្រ មួយខ្សែតភ្ជាប់ពីផ្លូវ៦ម៉ែត្រមកពេទ្យនាគទេពកែងផ្លូវផ្សារលើត្រូវពង្រីក ៣ម៉ែត្រ ការពង្រីកផ្លូវនេះ គឺអោយស្របទៅតាមជើងម៉ែត្រដែលគណៈកម្មការដ្ឋបាលបានសម្រេច ដើម្បីបម្រើជាផលប្រយោជន៍រួមរបស់ជាសាធរណៈ។

ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មុននឹងសាងសង់ត្រូវសុំច្បាប់អនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធជាមុន ជៀសវាងមានការសាងសង់ខុសបច្ចេកទេ ដែលធ្វើអោយខាតបង់ប្រយោជន៍របស់បងប្អូន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ