ព្រឹតិ្តការណ៍ថ្មីៗ

នាំខ្លួនស្ត្រីដែលសម្លាប់មិត្តភក្តិរួចកាត់សពជាកង់ៗបោះចូលទន្លេ ទៅឲ្យតុលាការសាកសួរបន្ថែម

3 ខែ មុន 105 តូ សុផល

ភ្នំពេញ៖ លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យមន្ត្រីពន្ធនាគារព្រៃស

(ម២) នាំខ្លួនស្ត្រីជាប់ចោទ ដែលបានសម្លាប់ និងកាត់សពមិត្តភក្តិជាកង់ៗបោះចូលទឹកទន្លេ និងគំនរសំរាមទៅសាកសួរបន្ថែម ពាក់ព័ន្ធសំណុំរឿង ឃាតកម្ម។ 

សូមជម្រាបថា លោកចៅក្រម អ៊ឹម វណ្ណៈ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ៣០១៩កន្លងទៅ បានសម្រេចចេញដីកាឃុំខ្លួនជនជាប់ចោទឈ្មោះ ស៊ិន សុផល ហៅ ដា  ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ លក់អាហារអឺរ៉ុប នៅក្នុងហាង យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំ ណើត ភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកគៀនស្វាយ ខេត្តកណ្តាល ពីបទ ឃាតកម្មគិតទុកជាមុន យោងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។

គួររម្លឹកថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឃាត់ខ្លួនស្ត្រីជាប់ចោទខាងលើ កាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់ពីរូបនាងបានរៀបគម្រោងសម្លាប់ជនរងគ្រោះឈ្មោះ គឹម យ៉ានាង ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរ ម្ចាស់ហាងអ៊ុតសក់ក្នុងផ្សារចាស់ ជាស្ត្រីមេម៉ាយកូនមួយ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅ ភូមិចាថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីជាប់ចោទ ធ្លាប់បានសារភាពថា នាងសម្លាប់ជនរងគ្រោះ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ រួចកាត់សពរបស់ជនរងគ្រោះជាកង់ៗ ច្រកក្នុងស្បោងខ្មៅ យកទៅបោះចោលមួយថ្ងៃបន្តិចៗ នៅតាមគំនរសំរាម និងនៅក្នុងទន្លេ ពីព្រោះតែរឿងជំពាក់បំណុលស្ត្រីរងគ្រោះចំនួន ៧០០ដុល្លារ ហើយមិនមានលុយសង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ