ព្រឹតិ្តការណ៍ថ្មីៗ

លោក ឌី រ័ត្នខេមរុណ ដឹក​នាំ​កិច្ច​ប្រជុំ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​

5 ខែ មុន 22 តូ សុផល

ភ្នំពេញ ៖ នៅវេលាម៉ោង​ ៨:៣០​ នាទីព្រឹក​ ថ្ងៃ​អង្គារ​ ១កេីត​ ខែ​អាសាឍ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២​ ខែកក្កដា​ ឆ្នាំ​២០១៩​ លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាលរងខណ្ឌ​មានជ័យ​ និងជាប្រធានលេខាធិការដ្ឋានគ្រឿងញៀនខណ្ឌមានជ័យ បានដឹក​នាំ​កិច្ច​ប្រជុំ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​ ដែល​មាន​សមាសភាព​ចូលរួម​មាន​:
-គណ:នាយក​ រដ្ឋបាល​ខណ្ឌ​មានជ័យ​
-តំណាង​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខណ្ឌ​មានជ័យ​
-តំណាង​អធិការ​នគរបាល​ខណ្ឌ​មានជ័យ​
-ចៅសង្កាត់​ទាំង​៧
-ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទាំង​៧
-ប្រធាន​ការិយាល័យ​ សង្គម​កិច្ច​ ខណ្ឌមានជ័យ​
-ប្រធាន​ការិយាល័យ​ ច្រក​ ចេញ​-ចូល​ តែ​មួយ​ ខណ្ឌមានជ័យ​
-ប្រធាន​ការិយាល័យ​ ទេសចរណ៍​ ខណ្ឌ​មានជ័យ​
-តំណាង​មណ្ឌល​យុត្តិធម៌​ ខណ្ឌ​មានជ័យ​
-ប្រធាន​អង្គភាព​លទ្ធ​កម្ម​ ខណ្ឌមានជ័យ​
-​តំណាង​ការិយាល័យ​ សុខាភិបាល​ ខណ្ឌមានជ័យ​
-តំណាង​ការិយាល័យ​ អន្តរ​វិស័យ​ ខណ្ឌ​មានជ័យ​
-តំណាង​ការិយាល័យ​ ពន្ធដារ​ ខណ្ឌមានជ័យ​
-តំណាង​សន្តិសុខ​ សណ្តាប់​ធ្នាប់​ ខណ្ឌមានជ័យ​

ក្នុង​នោះដែរ​ លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាលរងខណ្ឌ​មានជ័យ​ ក៍បាន​ជម្រុញឱ្យ​រដ្ឋបាល​សង្កាត់​ទាំង​៧​ ចុះ​ទៅ​ធ្វើ​កិច្ច​សន្យា​សហការ​ និង​ធានា​អះអាង​ ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ជា​ម្ចាស់​អាជីវកម្ម​ ក្នុង​ការ​ចូលរួម​ បង្ការ​ ទប់ស្កាត់​ និង​សហការបង្រ្កាប​បទល្មើស​ពាក់​ព័ន្ធ​គ្រឿងញៀន​ខុស​ច្បាប់​ដូច​ខាងក្រោម​:
-ត្រូវ​រាយការណ៍​ជូន​ស្ថាប័ន​មាន​សមត្ថកិច្ច​ ឬអាជ្ញាធរមូល​ដ្ឋាន​ជាបន្ទាន់​ ក្នុង​ករណី​មានការសង្ស័យ​ ឬបាន​ឃេីញ​ ឬបាន​ដឹង​ពី​បទល្មើស​ពាក់​ព័ន្ធ​គ្រឿងញៀន​ ក៍ដូច​ជា​បទ​ល្មើស​ផ្សេង​ទៀត​ដែល​កេីត​មាន​ឡេីង​ក្នុង​ទី​តាំង​អាជីវកម្ម​របស់​ខ្លួន​ ។
-មិន​ត្រូវ​រក្សា​ទុក​ ដឹក​ជញ្ជូន​ ឬជួញដូរ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​
-មិន​ត្រូវ​អោយ​ប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​
-មិន​ត្រូវ​បង្ខំ​ ឬអូសទាញអ្នក​ដទៃ​ ឱ្យប្រេីប្រាស់​នូវ​សារធាតុ​ញៀន​
-មិន​ត្រូវ​ផ្សំ​គំនិត​ ឬ​កេងយកផល​ប្រយោជន៍​ផ្សេង​ៗ​ ពី​ បទល្មើស​ខាងលេី​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ