ព្រឹតិ្តការណ៍ថ្មីៗ

លាន់ស្នូរដូចរន្ទះ ដាច់កង់មុខបាត់

3 ខែ មុន 13 តូ សុផល

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ រថយន្តឡង់គ្រីស័រមួយគ្រឿង បើកលឿនដូចហោះបានចូលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ លាន់ដូចរន្ទះ បណ្ដាលឲ្យបាក់អស់ចំនួន២កង់ ចំណែកឯរថយន្តមិនទាន់អស់ល្បឿនបានបន្តដំណើរទៅប្រហែល៣០ម៉ែត្រទៀត ដាច់កង់មុខខាងឆ្វេង បើកទៅមុខលែងរួចតែម្ដង​ ភ្លាមនោះអ្នកបើករថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យមើលភ្លាមៗដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០០:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០២ ខែកក្កដា ​ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះនរោត្តម​ ត្រង់ចំណុចគល់ស្ពានអាកាសក្បាលថ្នល់​ (មុខអគ្គស្នងការនគរបាលជាតិ) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តឡង់គ្រីស័រមួយគ្រឿង ពណ៍ត្រេអ៊ី ពាក់ស្លាកលេខភ្នំពេញ 2D-5237 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជេីងទៅត្បូង​ ក្នុងល្បឿនលឿន​ លុះមកដល់ចំណុចគល់ស្ពានអាកាសក្បាលថ្នល់ ស្រាប់តែបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ​ លាន់ថូចរន្ទះ បណ្ដាលឱ្យបាក់ និងវៀចអស់ចំនួនពីរផ្ទាំង ចំណែកឯរថយន្តមិនទាន់អស់ល្បឿន​ បានដាច់កង់មុខខាងឆ្វេងអូសទៅមុខប្រហែលជា៣០ម៉ែត្រទៀត បេីកទៅមុខលែងរួច ។ ភ្លាមៗនោះគេបានឃើញឲ្យម្ចាស់រថយន្តបានចុះពីលើរថយន្តឲ្យគេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុទុកឲ្យសមត្ថកិច្ចចុះមកវាស់វែងតែប៉ុណ្ណោះ។ 

បច្ចប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ សហការជាមួយសមត្ថកិច្ចផ្នែកវាស់វែងអធិការដ្ឋានគរបាលខណ្ឌចំការមន ចុះមកពិនិត្យនិងធ្វេីកំណត់ហេតុប្រគល់ឱ្យខាងចរាចរក្រុងជាអ្នកចុះមកវាស់វែង និងស្ទូចយករថយន្តបង្កយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការនគបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំធ្វើការដោះស្រាយ​សំណងលេីការខូចខាតទ្រព្យសម្បត្តិរដ្ឋទៅតាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ