ព្រឹតិ្តការណ៍ថ្មីៗ

ឆេះឃ្លាំងស្តុកខោអាវ​ជជុះ​ ​ ក្បែរសាលាចិន​ទួនហ្វា​ មួយយប់ទល់ភ្លឺ

3 ខែ មុន 119 តូ សុផល

រាជធានីភ្នំពេញ ​៖​ អគ្គីភ័យបានឆាបឆេះឃ្លាំងស្តុបខោអាវជជុះមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១១:២០នាទីយប់ ថ្ងៃទី០១ ខែកក្កដាឆ្នាំ២០១៩​ នៅជិតសាលាចិន​ទួនហ្វា​ ផ្លូវលេខ១៧៣​ និងលេីផ្លូវ១៦៧ ស្ថិតក្នុងសង្កាត់អូរឡាំពិក​ ខណ្ឌបឹងកេងកង​។

តាមប្រភពព័ត៌មានបានឲ្យភ្នាក់ងារ TNN បានដឹងថា​ ទីតាំងខាងលើជាឃ្លាំងសម្រាប់ស្តុកខោអាវជជុះ ដោយពុំមានមនុស្សនៅនោះទេ គឺចាក់សោរឃ្លាំងចោល ហើយនៅមុនពេលកេីតហេតុ មិនដឹងថាមានរឿអ្វីនោះទេ​ ស្រាប់តែឃើញអណ្ដាតភ្លេីងឆេះចេញពីខាងក្នុងមក ទើបបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលនៅក្បែររាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍ភ្លាមៗ។ 

ដោយសារតែផ្លូវចូលតូចចង្អៀតទើបធ្វើអោយពិបាក់ក្នុងការបាញ់ពន្លត់ភ្លើងកាន់តែឆេះខ្លាំងរាល់ដាល់ដល់ឃ្លាំងជាប់គ្នាទៀតដែលមានទីតាំងជាប់គ្នា។ ពាក់ព័ន្ធនិងគ្រោះអគ្គីភ័យខាងលេីនេះជំហ៊ានដំបូងសន្និដ្ឋានបណ្តាលមកពីឆ្លងចរន្តអគ្គីសនី​ ទើបបង្កអោយឆាបឆេះបែបនេះ​ តែយ៉ាងណាមិញ​ លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​បង្ការនិងពន្លត់អគ្គីភ័យ​ រាជធានីភ្នំពេញ​ មិនទាន់អាចសន្ឋិដ្ឋានបាននៅឡើយ​ ដោយសារមូលហេតុអ្វីខ្លះ​ ខណៈដែលកម្លាំងជំនាញកំពុង​ធ្វេីការស្រាវជ្រាវ​សិន។ 

ក្នុងប្រតិបត្តិការបង្កាគ្រោះអគ្គីភ័យខាងលើនេះផងដែរ បេីតាមមន្ត្រីជំនាញ​ពន្លត់អគ្គិភ័យ​បានប្រាប់ឲ្យភ្នាក់ងារ​ TNN ​ដឹងដែរថា កម្លាំងសមត្ថកិច្ចនិងក្រុមពន្លត់អគ្គិភ័យ ពិបាកធ្វើការអន្តរាគមន៍​បាញ់ពន្លត់​ណាស់ ដោយសារច្រកចេញចូលតូចពេក មិនត្រឹមតែប៉ុណ្ណោះឃ្លាំងខាងលើពោពេញទៅដោយដុំខោអាវជជុះជាច្រើនផងដែរ រហូតមកទល់ម៉ោង០៦ព្រឹកនេះ ភ្លេីងមិនទាន់អាចគ្រប់គ្រងបាននៅឡើយ​ទេ​ ខណៈដែលកម្លាំង​ការិយាល័យ​បង្ការនិងពន្លត់អគ្គីភ័យ​ រាជធានីភ្នំពេញ​ កំពុងប្រមូល​កម្លាំងបន្ថែមកក្នុងដើម្បីចេញជួយអន្តរាគមន៍​ ។ 

សមត្ថកិច្ចបានបន្តថា​ ក្នុងហេតុការណ៍នេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង មានរថយន្តពន្លត់អគ្គិភ័យអគ្គស្នងការនគរបាលជាតិ, រថយន្តពន្លត់អគ្គិភ័យ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​, រថយន្តពន្លត់អគ្គិភ័យការិយាល័យ​អគ្គិភ័យ​រាជធានីភ្នំពេញ​ និងរថយន្តពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃ រថយន្តពន្លត់អគ្គិភ័យ​ទីក្រុងជ្រោយចង្វារ​, រថយន្តពន្លត់អគ្គិភ័យ​ទីក្រុងកោះពេជ្រ, រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថ រាជធានីភ្នំពេញ​, រថយន្តពន្លត់អគ្គិភ័យរបស់​ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា​ និងរថយន្តពន្លត់អគ្គិភ័យ​នៅតាមបណ្ដាខណ្ឌនានា ចេញមកសហការគ្នាបាញ់ពន្លត់ តែមិនទាន់គ្រប់គ្រង​ស្ថានការណ៍​បាននៅឡេីយទេ​ ។ ដោយឡែកសំភារះដែលនៅខាងក្នុងឃ្លាំងដ៏ធំនោះ​រួមទាំងផ្ទះរបស់ប្រជាពលរដ្ឋកំពុងត្រូវបានភ្លេីង​លេបត្របាក់​បន្តបន្ទាប់គ្នា​ ចំពោះទំហំនៃការខូតខាត​ មិនទាន់អាចកំណត់បាននៅឡើយ៕ ដោយ៖ ម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ