ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តសាំយ៉ុងមួយគ្រឿង ដឹកប្រេងជាច្រើនកាន ឆ្លងខ្សែរភ្លើង បណ្តាលឱ្យឆាបឆេះគ្មានសល់ នៅខេត្តព្រះវិហារ

3 ខែ មុន 46 tnn_admin

ព្រះវិហារ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១៩នេះ វេលាម៉ោង៩៖៣០នាទី មានករណីភ្លើងឆេះរថយន្ត១គ្រឿង ម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 2A-4297 នៅភូមិបរិបូរណ៍ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ខណៈកំពុងដឹកប្រេងម៉ាស៊ូត និងប្រេងសាំងរួម និងសម្ភារជាច្រើនទៀត។

បើកបរដោយម្ចាស់រថយន្តឈ្មោះដេង វ៉ាន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអាជីវករ «លក់ដូ» មានទីលំនៅភូមិសុះ ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

លោកវរសេនីយ៍ឯក ឡាញ់ លីស៊ីវឡេង អធិការនគរបាស្រុកគូលែន បានថ្លែងថា មុនពេលកើតហេតុជនរងគ្រោះ បានបើករថយន្តដឹកប្រេង ដូចធម្មតាបម្រុងយកទៅលក់នៅស្រុកសង្គមថ្មី ប៉ុន្តែដោយសារចៃដន្យកង់រថយន្តធូរជនរងគ្រោះ ក៏បើករថយន្តទៅបូមខ្យល់ ពេលបូមខ្យល់រួចក៍ដេរថយន្តបម្រុងបើកចេញ ស្រាប់ទុស្សេខ្សែរភ្លើងឆ្លងពីក្បាលអាគុយបណ្តាលឱ្យឆេះតែម្តង។

លោកបន្តថា ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចបានយករថយន្តពន្លត់អគ្គីភយ័មកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ដែរ ប៉ុន្តែមិនអាចជួយពន្លត់ បានដោយសារអំណាចប្រេងសាំង និងប្រេងម៉ាស៊ូតនៅលើរថយន្តនោះច្រើនពេក។

លោកថាក្នុងហេតុការណ៍នេះ បានបណ្តាលឱ្យឆេះរថយន្តចំនួន០១គ្រឿង ប្រេងម៉ាស៊ូតចំនួន២៥ប៊ីដុង ចំណុះ១ប៊ីដុង ៣០លីត្រ ស្មើនឹង៧៥០លីត្រ ប្រេងសាំងចំនួន២ពុយយ ស្មើនឹង៤៤០លីត្រ ស្រាបៀចំនួន៣០កេស ទឹកផ្លែឈើចំនួន២០កេស និងឯកសារពាក់ព័ន្ធរថយន្ត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ