ព្រឹតិ្តការណ៍ថ្មីៗ

អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជូនកីឡាករបាល់ទះ ១៧រូប ហ្វឹកហ្វឺននៅ ប្រទេសចិន

1 ខែ មុន 14 tnn_admin

ភ្នំពេញ ៖ កម្ពុជា បានបញ្ជូនកីឡាករសម្រិត សម្រាំងថ្នាក់ជាតិ ១៧រូប ដើម្បីទៅទទួល ការហ្វឹកហាត់នៅក្នុងប្រទេសចិន រយៈ ពេល ២ខែ ផ្នែកកីឡា បាល់ទះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រូវបានដកស្រង់ប្រសាសន៍ ដែលបញ្ជាក់ថា ក្រុមកីឡាករទាំង១៧រូប បានចាកចេញពីកម្ពុជា នៅថ្ងៃទី១កក្កដានេះ ដើម្បីហ្វឹកហាត់ក្នុងរយៈពេល ២ខែ គឺរវាងពីថ្ងៃទី១កក្កដា ដល់ថ្ងៃទី១ កញ្ញាឆ្នាំ២០១៩ ក្នុងការត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៩ និងការត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣។

សេចក្តីរាយការណ៍ពីប្រទេសចិន នាល្ងាចថ្ងៃទី១កក្កដានេះ បានឲ្យដឹង វិញថាក្រុមកីឡាករទាំង១៧រូប របស់សហព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសចិនដោយសុវត្ថិភាពហើយ។


កម្ពុជា បានរងនូវសង្គ្រាមផ្ទៃក្នុងជាច្រើនឆ្នាំដែលធ្វើឲ្យវិស័យកីឡាបានធ្លាក់ចុះ ហើយកម្ពុជាក៍មិនធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមដែរតាំងពីទសវត្ស៦០មក។

ប៉ុន្តែកម្ពុជាក្រោយការទទួលបានសន្ដិភាពពេញលេញ នៅចុងឆ្នាំ១៩៩៨ មក វិស័យកីឡាត្រូវគេឃើញថាបានចាប់ផ្ដើមរីកចម្រើនជាលំដាប់។ កម្ពុជានាពេលថ្មីៗ បានបំបែកប្រវត្តិសាស្ត្ររបស់ខ្លួន ដោយមានអ្នកឈ្នះមេដាយ មាសកម្រិតពិភពលោក កម្រិតទ្វីបអាស៊ីនិងកម្រិតតំបន់អាស៊ាន ផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!