ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំ កែលម្អសោភ័ណភាពក្រុងកំពត ដើម្បីត្រៀមរៀបចំបុណ្យសមុទ្រលើក៨ ជុំទី២ ឆ្នាំ២០១៩

4 ខែ មុន 35 tnn_admin

ខេត្តកំពត៖ រសៀល ថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៩ នៅសាលប្រជុំប្រាសាទព្រះវិហារ សាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំកែលម្អសោភ័ណភាពក្រុងកំពត ដើម្បីត្រៀមរៀបចំបុណ្យសមុទ្រលើក៨ ជុំទី២ ឆ្នាំ២០១៩ ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត ប្រធាន មន្ទីរបរិស្ថានខេត្ត មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មន្ទីរ ដ.ន.ស.ស ខេត្ត មន្ទីររ៉ែ និងថាមពលខេត្ត មន្ទីរទេសចរណ៍ខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើកំពត នាយកទីចាត់ការអន្តរវិស័យ ទីចាត់ការហិរញ្ញវត្ថុ ទីចាត់ការផែនការនិងវិនិយោគ អភិបាលក្រុងកំពត ចៅសង្កាត់ទាំង៥ និងតំណាងក្រុមហ៊ុន ហ្គាអ៊ា សរុបចំនួន ២៤នាក់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ