ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមដាវសាំម៉ូរ៉ៃ៧នាក់ត្រូវកម្លាំងអន្តរាគមន៍ពិសេសខណ្ឌសែនសុខ ឃាត់ខ្លួន

2 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ ៖ កម្លាំងចម្រុះនៃស្នងការក្រុងសហការជាមួយកម្លាំងអន្តរាគមន៍ពិសេសខណ្ឌសែនសុខចុះត្រួតពិនិត្យត្រង់ចំនុចភូមិសាស្រ្ដស្មុគស្មាញនិងជាតំបន់ប្រើប្រាស់និងចែកចាយគ្រឿងញៀនដ៍ល្បីនិងដុះស្លែមួយកន្លែងហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ ៧នាក់មានលាក់ដាវសាំម៉ូរៃមួយដើមនិងច្រវាក់មួយខ្សែ ។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១ៈ២០នាទីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៦ត្រង់ចំនុចភូមិត្រពាំង ឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាដោយមានបញ្ជាពីលោកអធិការខណ្ឌសែនសុខបានអោយដឹងថាដោយសង្កេតឃើញថាចំនុចខាងលើសំបូរទៅដោយជនខិលខូចគ្រប់ប្រភេទចេញចូលតាមដងផ្លួវខាងលើ ជាពិសេសមានបទល្មើសនៅត្រង់ចំនុចខាងលើគួរអោយកត់សំគាល់។

ដើម្បីកាត់បន្ថយបទល្មើសទាំងនោះកម្លាំងបានសម្រេចដាក់កម្លាំងត្រួតពិនិត្យម៉ូតូសង្ស័យត្រង់ចំនុចខាងលើនោះ  ខណះពេលកំពុងតែត្រួតពិនិត្យស្រាប់តែមានម៉ូតូពីរគ្រឿងម៉ាហុងដាឌ្រីមពណ័ខ្មៅទាំងពីរពាក់ស្លាកលេខព្រៃវែង 1D -4406និងមួយគ្រឿងទៀតស្លាកលេខព្រៃវែង 1F -6423 ជិះគ្នាប្រាំពីរនាក់ឆ្លងកាត់កន្លែងត្រួតពិនិត្យពេលនោះសមត្ថកិច្ចមានការសង្ស័យក៍បានឃាត់ឆែកឆេរក៍បានប្រទះឃើញដាវសាំម៉ូរៃចំនួនមួយដើម និងច្រវាក់មួយខ្សែនៅលើខ្លួនជនសង្ស័យពីរនាក់ក្នុងចំណោមបក្ខពួក។

ជនសង្ស័យខាងលើត្រូវបាននាំខ្លួនព្រមទាំងវត្ថុតាងយកទៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លា ដើម្បីកសាងសំណុំរឿងបញ្ជូនយកទៅកាន់អធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការទៅតាមនីតិវិធី ៕document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!