ព្រឹតិ្តការណ៍ថ្មីៗ

កាន់តែក្ដៅហើយ! មន្រ្ដីនគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិ អូស្មាច់ ជួលចញ្ចើមផ្លូវ៤ម៉ឺនបាត ក្នុងមួយខែ ប្រពន្ធចេញមុខបង្កហឹង្សា បង្ខំអោយរើអីវ៉ាន់ចេញទាំងយប់!

1 ខែ មុន 352 tnn_admin

ខេត្តឧត្ដរមានជ័យ៖ តើ នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនិយកដ្ឋានអន្តោប្រវេសន៍ គិតយ៉ាងណា? ចំពោះមន្រ្ដីក្រោមឱវាទ ប្ដីស័ក្ក័៣ ប្រពន្ធសក្ក័៥ បែបនេះរឺទុកអោយបង្ហូរឈាមគ្នាទើបមានវិធានការដោះស្រាយ ?

កាន់តែក្ដៅទៅៗ ពីមួយ ថ្ងៃទៅមួយថ្ងៃ ក្នុងករណី លោកអនុសេនីយ៍ឯក ប៉ែន សុភា មន្រ្ដីនគរបាលអន្តោប្រវេសន៍ ច្រកទ្វាអន្តរជាតិ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ យកចញ្ចើមផ្លូវដីរដ្ឋ ជាប់ព្រំដែនកម្ពុជាថៃ ជួលអោយពលរដ្ឋលក់ក្រោមឆត្រ័បួនម៉ឺនបាត(៤០០០០បាត) ក្នុងមួយខែ។

នៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ មានសេចក្ដីរាយការណ៍មកថា ប្រពន្ធលោកអនុសេនីយ៍ឯកប៉ែនសុភា និងបក្សពួកជាច្រើននាក់នាំគ្នាទៅបង្ករហឹង្សា និងបោកទូសព្ទ័ បុរសម្នាក់ដែលបានជួលកន្លែងលក់ពីប្ដីរបស់ខ្លួន បង្ខំអោយរើអីវ៉ាន់ចេញទាំងពាក់កណ្ដាលយប់។

បុរស់ម្នាក់ ឈ្មោះ អឿ សូវឿត ភេទប្រុសអាយុ៣៩ឆ្នាំ រស់នៅសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដែលជាអ្នកជួលកន្លែងលក់ពីលោកអនុសេនីយ៍ឯកប៉ែន សុភា មន្រ្ដីនគរបាលអន្តោប្រវេសន៍អូរស្មាច់។

ឈ្មោះ អឿ សូវឿត បានបញ្ជាក់ថា នៅវាលាម៉ោង១០ និង៣០នាទីយប់មិញនេះ ប្រពន្ធ លោក ប៉ែន សុភា បានមកបង្កហិង្សា ចាប់យកទូសព្ទ័បោកកំទេចចោលហើយគំរាម និងបង្ខំអោយពួកគាត់រើអីវ៉ាន់ចេញទាំងពាក់កណ្ដាលយប់ ទាំងប្ដីរបស់ខ្លួនមកយកប្រាក់ជួលកន្លែងរាងរាល់ខែក្នុងមួយខែ៤ម៉ឺនបាត។ ឈ្មោះ អឿសូវៀត បាមបន្តថា ក្រោយបង្កហិង្សា សមត្ថកិច្ចក៍បានហៅទៅសម្របសម្រួលនៅប៉ុស្ដិ៍នគរបាលអូស្មាច់ទាំងយប់ ដោយបង្ខំអោយរូបគាត់ផ្ដិតមេដៃលើកិច្ចសន្យា អោយគាត់លក់បន្តរយះពេលបីខែ និងបង់ប្រាក់១១ម៉ឺនបាត ហើយរូបគាត់ឡាយវីដេអូរសាធារណ:សុំទោស លោ កប៉ែន សុភា តែគាត់បដិសេធ ព្រោះថាវាជារឿងពិតមានរឿងអីត្រូវសុំទោស។
លោក ជ័យ វាស្នា មេប៉ុស្ដិ៍នគរបាលអូស្មាច់ បានអោយដឹងថា នៅពេលមានបញ្ហាឈ្លោះប្រកែកគ្នានៅច្រកទ្វារ លោកក៍បានហៅមកសម្របសម្រួលគ្នា កុំអោយឈ្លោះប្រកែកគ្នានាំអោយខ្មាសគេ លោកបញ្ជាក់ថាមានតែការសម្របសម្រួលគ្នាទេទើបអាចបញ្ចប់រឿងបាន៕ ដោយ៖ ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!