ព្រឹតិ្តការណ៍ថ្មីៗ

ចៅហ្វាយខេត្តសៀមរាប បញ្ជាអោយ រឹបអូស និងដុតបំផ្លាញសាច់មងរ៉ាវ ប្រវែង១១០០០ម៉ែត្រ

3 ខែ មុន 61 tnn_admin

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ដោយយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការបញ្ជាផ្ទាល់របស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត កម្លាំងចម្រុះរួមមាន លោក នាយករងរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ និងអ្នកពាក់ព័ន្ធបានចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង។

លទ្ធផលនៃការបើកយុទ្ធនាការនាព្រឹកនេះ សមត្ថកិច្ច បានរឹបអូស និងដុតបំផ្លាញនូវ៖
១. សាច់មងរ៉ាវ ប្រវែងប្រមាណ ១១ ០០០ម៉ែត្រ
២. បង្គោលចំរឹង ចំនួន ៦៨០០ដើម
៣. ក្បាលបរ ចំនួន ១៥ក្បាលបរ

ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យកំលាំងជំនាញ ពាក់ព័ន្ធរៀបចំផែនការចុះបង្រ្កាបបទល្មើសជលផលជាប់ជាប្រចាំ និងណែនាំឲ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបង្កើនការអប់រំ និងការណែនាំ ដល់ប្រជាពលរដ្ឋមិនអោយនេសាទល្មើសច្បាប់កំណត់ក្នុងរដូវបិទនេសាទ។

សូមបញ្ជាក់ថា ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​​ រុក្ខាប្រមាញ់និងនេសាទ ​បាន​ប្រកាស​អំពី​រដូវបិទ​នេសាទ​​សម្រាប់ឆ្នាំ​២០១៩នេះ គឺនឹង​ចាប់ផ្ដើម​ពី​ថ្ងៃទី១ខែ​មិថុនា រហូតដល់ថ្ងៃទី​៣០ខែ​កញ្ញា​។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ