ព្រឹតិ្តការណ៍ថ្មីៗ

ស្តារស្ទឹង ខុសលក្ខណៈបច្ចេកទេស ចៅហ្វាយខេត្តសៀមរាប ចុះណែនាំ និងផ្អាក

3 ខែ មុន 36 តូ សុផល

ខេត្តសៀមរាប៖ នៅចុងសប្តាហ៍នារសៀលថ្ងៃ អាទិត្យ ទី ៣០ ខែ មិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ គណៈកម្មការចម្រុះខេត្ត ដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានចុះត្រួតពិនិត្យមើលស្ថានភាពកាយស្ទឹងបើកមុខទឹកបង្ការជំនន់ទឹកភ្លៀងក្នុងរដូវវស្សា របស់ក្រុមហ៊ុន រាជសី ដែលបានធ្វើការកាយស្តារស្ទឹងខុសបច្ចេកទេស។ ក្នុងការចុះពិនិត្យនោះ ក៏មានការចូលរួមពីបណ្តាអ្នកពាក់ព័ន្ធរួមមាន លោកនាយករដ្ឋបាលសាលាខេត្ត ទីចាត់ការអន្តរវិស័យ ថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុង ចៅសង្កាត់ចូលរួមផងដែរ ។

ឯកឧត្តម ទៀ សីហា ក៏បានបញ្ជាក់ថា ចំពោះគម្រោងដែលក្រុមហ៊ុន រាជសី បានកំពុងអនុវត្តនេះ គឺខុសបច្ចេកទេស ហើយឯកឧត្តម អភិបាលខេត្តក៏បានអោយក្រុមហ៊ុនផ្អាកការជីកកាយដីនេះជាបណ្តោះអាសន្ន។ ការជីកខុសបច្ចេកទេសនេះ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថាក្រុមហ៊ុន រាជសី គឺ ត្រូវធ្វើការចាក់ដីរៀបចំតាមមាត់ច្រាំងស្ទឹងឡើងវិញ។ ក្នុងនោះដែរ ឯកឧត្តមក៏បានដាក់ចេញនូវ វិធានការមួយចំនួន សម្រាប់មន្ទីរជំនាញមានការពាក់ព័ន្ធ រួមសហការគ្នា ក្នុងការអនុវត្តគម្រោងនេះអោយបានល្អប្រសើរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ