ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែមិថុនា ឆ្នាំ២០១៩

3 ខែ មុន 15 តូ សុផល

ខេត្តកំពត៖ ព្រឹក ថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៩

នៅសាលប្រជុំសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែមិថុនា ឆ្នាំ២០១៩ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានទីស្នាក់ការច្រកទ្វារ សរុបចំនួន ៧១នាក់ ។

កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖
-ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
-ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
-ពិនិត្យ ពិភាក្សាលើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ ខែឧសភា ឆ្នាំ២០១៩។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ