ព្រឹតិ្តការណ៍ថ្មីៗ

ឆក់កាបូបស្ពាយពីនារីជាម្នាក់ ដួលដាច់ផ្ងារ

5 ខែ មុន 36 តូ សុផល

រាជធានីភ្នំពេញ​ ៖ បុរសម្នាក់បើករថយន្តព្រូសមួយគ្រឿងដឹកនារីរូបស្រស់ដែលជាសង្សារចូលច្រៀងខារ៉ាអូខេ តែខណៈពេលចុះពីលើរថយន្តមិនបានប្រុងប្រយ័ត្ន ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង មកឆក់កាបូបស្ពាយពីនារីជាសង្សារ បណ្ដាលឲ្យដួលដាច់ផ្ងារ របួសរលាត់ដៃរលាត់ជើងបន្តិចបន្តួច​ រួចយកកាបូបជិះគេចខ្លួនបាត់ស្រមោល ។ 

ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង០០:០២នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃចន្ទ​ ទី០១​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ នៅចំណុច​អូរ៉េន​ ខារ៉ាអូខេ​គ្រួសារ​ ផ្ទះលេខ១៩៥​AB ផ្លូវលេខ១០៥​ កែងផ្លូវម៉ៅសេទុង​ ស្ថិតក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។ 

សម្ភារៈ​បាត់បង់​ ៖ កាបូបស្ពាយ​ ពណ៍លឿង​ ១, ទូរស័ព្ទ​ Oppo ស៊េរីថ្មី​១គ្រឿង​,​ សោរម៉ូតូ​ ១, កាត​ឥណទាន​ផ្សេងៗ​ និងលុយខ្មែរចំនួន​ជិត៤០ម៉ឺនរៀល​។ 

នៅមុនពេលកើតហេតុ បេីតាមសម្ដីម្ចាស់រថយន្តមានឈ្មោះ អ៉ី​ លាងប៊ូ អាយុ៣០ឆ្នាំជាង​​ មុខរបរលក់ដូរ​ និងនារីរូបស្រស់ម្ចាស់កាបូបមានឈ្មោះ ស្រីនាង អាយុ២៥ឆ្នាំ​ បានបេីករថយន្តមួយគ្រឿង​ ម៉ាកព្រូស​ (TOYOTA PRIUS) ពណ៍ស (មិនស្គាល់ស្លាកលេខ) ដឹកនារីម្នាក់រូបស្រស់សោភាម្នាក់​ ដែលជាសង្សាររបស់ខ្លួន បំណងចូលច្រៀង​ខារ៉ាអូខេ​កន្លែងកើតហេតុ​ខាងលេី​ លុះពេលមកដល់រូបគាត់បានបើករថយន្តឡេីងលេីចិញ្ចេីមផ្លូវ​ដេីម្បីចតរថយន្តហេីយចូលទៅច្រៀងជាមួយសង្សាររបស់ខ្លួន តែខណៈពេលដែលចតរថយន្ត​ គាត់មិនទាន់បានចុះពីរថយន្តទេ​ តែសង្សាររបស់ខ្លួនបានបេីកទ្វារចុះពីរថយន្ត​ រួចដេីរបាន​ប៉ុន្មានជំហាន​ ដោយមិនបានប្រុងប្រយ័ត្ន​ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូហុងដាប៊ីតមួយគ្រឿង ឌុបគ្នាធ្វើដំណើរតាមផ្លូវ១០៥​ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន​ បានមកធ្វេីសកម្មភាព ឆក់កាបូបស្ពាយពីនារីរូបស្រស់ដែលជាសង្សារ ពីដៃខាងឆ្វេង បណ្ដាលឱ្យនារីរងគ្រោះដួលដាច់ផ្ងារ​ របួសរលាត់ដៃរលាត់ជើងបន្តិចបន្តួច ហេីយជនសង្ស័យបាននាំគ្នាជិះរត់ទៅតាមផ្លូវម៉ៅសេទុង ឆ្ពោះទៅកាន់ស្តុបបូកគោ គេចខ្លួនបាត់ស្រមោល​តែម្ដង។ 

ភ្លាមៗនោះគាត់បានមកលេីក​សង្សាររបស់ខ្លួនរួចឡេីងបេីករថយន្ត​តាមរកមេីលដែរ និងរាយការណ៍ផ្សាយផ្ទាល់តាមវិទ្យុABC អោយសមត្ថកិច្ចណាបានឃេីញ​ជនសង្ស័យ​មានភិនភាគដូចខាងលើ​ ជួយស្ទាក់និងឃាត់ផង​ ហេីយបំណងទៅដាក់ពាក្យបណ្ដឹងដែរ​ តែរកប៉ុស្តិ៍មិនឃេីញ​ តែបានបងប្អូនអ្នកយកព័ត៌មាន​យេីងជួយជូនទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍​រដ្ឋបាល​បឹងត្របែកផងដែរ។ 

បច្ចុប្បន្នក្រោយកេីតហេតុ​ ជនរងគ្រោះត្រូវបានក្រុមអ្នកសារព័ត៌មាន​ជូនទៅ​ដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍​រដ្ឋបាល​បឹងត្របែក ដេីម្បីអោយសមត្ថកិច្ចធ្វេីការស្រាវជ្រាវ​​តាមចាប់ជនសង្ស័យ​ យកមក​ផ្ដន្ទាទោស​តាមផ្លូវច្បាប់​ជូនពួកគាត់ផង​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ