ព្រឹតិ្តការណ៍ថ្មីៗ

លោកជំទាវ អ៊ូរ ធីតាពៅ គួចចំរើន បានចុះសួរសុខទុក្ខ កម្មករសំណង់ម្នាក់រងរបួសដោយធ្លាក់ពីលើអាគារកំពស់២ជាន់

3 ខែ មុន 88 តូ សុផល

ខេត្តព្រះសីហនុ៖ នាសៀលថ្ងៃអាទិត្យ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័កព.ស២០៦៣​ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ លោកជំទាវ អ៊ូរ ធីតាពៅ គួចចំរើន បានចុះសួរសុខទុក្ខ កម្មករសំណង់ម្នាក់រងរបួសដោយធ្លាក់ពីលើអាគារកំពស់២ជាន់ មានឈ្មោះ សួន ណាត ភេទប្រុស អាយុ១៨ឆ្នាំ មាននៅឃុំតាំងខ្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលទេីបមកធ្វើការនៅក្នុងក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​ រយ:ពេលប្រមាណជាង២ខែ នៅការដ្ឋានសាងសង់មួយកន្លែង​ ជិតរង្វង់មូលតោពីរ​សង្កាត់លេខ៤​ ក្រុងព្រះសីហនុ​។ ហេតុការណ៍នេះកើតឡើងនៅពេលដែលឈ្មោះ សួន ណាត កំពុងដើរសម្អាតក្នុងការដ្ឋានបានរអិលជើងធ្លាក់ពីជាន់ទី២ មកលើពំនូកដីខ្សាច់នៅខាងក្រោមការដ្ឋានបណ្តាលឲ្យរងរបួស បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាល រស្មីបាយ័ន សង្កាត់លេខ២ ក្រុងព្រះសីហនុ។

នៅក្នុងឱកាសនេះ លោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ២០០,០០០ (ម្ភៃម៉ឺន)​រៀល​ ដល់ជនរងគ្រោះ​ ដេីម្បីព្យាបាល​ និងផ្តល់ថវិកា​ចំនួន៥០,០០០​(ប្រាំម៉ឺន)​រៀល​ ដល់អ្នកជំងឺ៣នាក់ផ្សេងទៀតនៅក្នុងបន្ទប់ព្យាបាលជាមួយនឹង​ សួន​ ណាត​ ។ លោកជំទាវក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពរដ្ឋសូមបន្ថែមការប្រុងប្រយ័ត្នក្នុងពេលបំពេញការងារ និងថែរក្សាសុខភាព ដោយនាំគ្នាគេងក្នុងមុង បរិភោគស្អាត ជៀសវាងនូវជំងឺផ្សេងៗ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ