ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញប្រកាសរកសាច់ញាតិ ជនរងគ្រោះដែលត្រូវបានឃាតករដុតសម្លាប់យ៉ាងឃោរឃៅ ជាបន្ទាន់!

3 ខែ មុន 86 តូ សុផល

ភ្នំពេញ៖ នៅយប់ថ្ងៃទី ២៩ខែ មិថុនា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវលំ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ វេលាម៉ោងប្រហែល២១ ៣០នាទី មានករណីប្រទះឃើញសាកសពមួយ ត្រូវបានគេដុតបំផ្លាញ គួរឲ្យភ្ញាក់ផ្អើលបំផុត ដោយជនរងគ្រោះត្រូវបានឆេះខ្លោចខ្ទេចចំណាំលែងបាន។ យោងតាមលទ្ធផលនៃការពិនិត្យស្រាវជ្រាវ និងធ្វើ កោសល្យវិច្ច័យ សមត្ថកិច្ចសន្និដ្ឋាន ថា ជនរងគ្រោះ គឺជាស្រ្តីដែលមាន ផ្ទៃពោះប្រហែលប្រាំបីសប្តាហ៍ ត្រូវបានឃាតករសម្លាប់ ដោយសាររឹត ក ជាមុន ទើបយកច្រកក្នុងវ៉ាលីទៅដុតបំផ្លាញភស្តុតាងជាក្រោយ។ 

ដូច្នេះសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវចំពោះ បងប្អូនណា ដែលបានបាត់សមាជិកក្រុមគ្រួសារ មានភិនភាគដូចជនរងគ្រោះខាងលើ សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទនៅខាងដើមជាបន្ទាន់។

សូមអរគុណ!

លេខទូរស័ព្ទសម្រាប់ទំនាក់ទំនង សមត្ថកិច្ចអាវុធហត្ថ 015 88 88 79 / 017 81 81 71

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ