ព្រឹតិ្តការណ៍ថ្មីៗ

សមាគមអ្នកសារព័ត៌មានកម្ពុជា- ចិន ចូលជួបសម្តែងការគួរសមជាមួយអភិបាលខេត្តព្រះសីហនុ  ខេត្តព្រះសីហនុ

3 ខែ មុន 145 tnn_admin

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអាទិត្យ ១៣រោជ ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ លោក សយ សុភាព និងលោក LIUXIAO GUANG សហប្រធានសមាគមអ្នកសារពត៌មានកម្ពុជា-ចិន ដឹកនាំណៈប្រតិភូវិនិយោគិនចិន ក្នុងខេត្តព្រះសីហនុចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍ថា ក្នុងអាណត្តិថ្មីរបស់លោកមកកាន់ជាអភិបាលខេត្តព្រះ សីហនុ ការងារដំបូង គឺចាប់ផ្តើមពិនិត្យការងារសន្តិសុខ សុវត្ថិភាពសាធារណៈ និងគម្រោងសាងសង់ផ្លូវមួយខ្សែ ចាប់ពីព្រ លានយន្តហោះអន្តរជាតិ កងកេង ខេត្តព្រះសីហនុ មកក្រុងព្រះសីហនុ ដើម្បីជួយរំដោះ និងសម្រួលការកកស្ទះចរាចរណ៍ររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរតាមផ្លូវជាតិលេខ៤ ខណៈដែលខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងគំហុក រួមទាំងបញ្ហាកំណើនយានយន្តដឹកជញ្ជូន មានការកើន ឡើង ធ្វើឱ្យមានការកកស្ទះចរាចរណ៍ និងខូចខាតផ្លូវមួយចំនួនក្នុងក្រុងព្រះសីហនុ ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានសំណូមពរឲ្យគណៈប្រតិភូវិនិយោគិនចិន ក្នុងខេត្តព្រះសីហនុ ធ្វើយ៉ាងណាជួយសហការគាំទ្រការអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយក្នុងក្រុង និងខេត្តឱ្យកាន់តែល្អប្រសើរឡើងវិញ ។

ក្នុងឱកាសជំនួបនេះគណៈប្រតិភូវិនិ យោគិនចិន ក្នុងខេត្តព្រះសីហនុ បានគាំ ទ្រនូវគម្រោងផែនការណ៍របស់ឯកឧត្តមអភិបាលខេត្ត ក្នុងការស្ថាបនា កែលម្អសោភ័ណភាព ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានខេត្តព្រះសីហនុ ព្រមទាំងនាំយកនូវថវិកាមួយចំនួនជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីបន្តដោះស្រាយបញ្ហាករណីដួលរលំបាក់អគារកណ្ដាលក្រុងព្រះសីហនុ មានមនុស្សស្លាប់ ២៨នាក់ ស្រី ០៤នាក់ និងរបួស ២៦នាក់ ស្រី ០២នាក់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ និងជាការឆ្លើយតបភ្លាមៗ គណៈប្រតិភូវិនិយោគិនចិនបានប្តេជ្ញាជួយរួមចំណែកជាមួយរដ្ឋបាលខេត្ត ដើម្បីសាងសង់ផ្លូវមួយខ្សែនេះផងដែរ ដើម្បីជួយសម្រួល និងកាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ ៤ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ