ព្រឹតិ្តការណ៍ថ្មីៗ

ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់តំណាង ចូលរួមរំលែកទុក្ខ គ្រួសារសព កុមារា ទទួលមរណភាពដោយជម្ងឺដុះសាច់ក្នុងខួរក្បាល

3 ខែ មុន 106 tnn_admin

ភ្នំពេញ៖ គ្រួសារសពទី១២៦ ក្នុងខណ្ឌដង្កោ ដែលឯកឧត្ដម ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានចូលរួមរំលែកទុក្ខ និងបានចូលបុណ្យសព នៅរសៀល ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩ ខណៈដែលពួកគាត់ជួបទុក្ខបាត់បង់សមាជិកក្នុងគ្រួសារ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមរយៈ លោក កន សុកេន ព្រមទាំងសហការី។

សពឈ្មោះ សុខុម ភ័ក្ត្រាយ៉ាទី ភេទប្រុស អាយុ៥ឆ្នាំ បានទទួលមរណភាពដោយជម្ងឺដុះសាច់ក្នុងខួរក្បាល។

សម្ភារៈថវិកាដែលបានចូលបុណ្យរួមមាន៖
– អង្ករ ៥០ គីឡូក្រាម
– ទឹកសុទ្ធ ២កេះ
– ទឹកត្រី ១យួរ
– ទឹកស៊ីអ៊ីវ ១យួរ
– ថវិកា ៣០០,០០០រៀល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ