ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ចុះព្យាបាលជម្ងឺជូនប្រជាពលរដ្ឋប្រមាណ៣,៥០០នាក់ ស្រុកបន្ទាយមាស

3 ខែ មុន 31 តូ សុផល

ខេត្តកំពត៖ នាព្រឹក ថ្ងៃអាទិត្យ ១៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនី ប្រមាណ៣,៥០០នាក់ នៅសាលាបឋមសិក្សាត្រពាំងពោន ស្ថិតក្នុងភូមិវត្តសុវណ្ណបុទុម ភូមិត្រពាំងពោន ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។

សមាសភាព អញ្ជើញ ចូលរួមមាន៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រត្តិបតិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុកបន្ទាយមាស នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនី សរុប ប្រមាណ ៣,៥០០នាក់។

ឯកឧត្តម ជាវ តាយ បានមានប្រសាសន៍ថា: ការចុះពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនេះ គឺជាសា្មរតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសេចក្តីស្រលាញ់បងប្អូនប្រជាពលរដ្ឋ សុខុមាលភាពគឺ មានសុខភាពល្អ មានអ្វីៗទាំងអស់។ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រលាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គលជូនក្រុមគ្រួសារ និងសង្គមជាតិ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បានថ្លែងនូវអំណរគុណចំពោះទឹកចិត្តដ៏ប្រពៃរបស់ ឯកឧត្តម ហ៊ុន ម៉ានី និងយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ដែលមកព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បង្ហាញនូវកាយវីការយកចិត្តទុកដាក់ចំពោះសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចកម្មករ កម្មការិនី ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់ពួកគាត់នៅមូលដ្ឋាន។

សូមជម្រាបថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ចំនួន៣៣០នាក់ តែងតែយកចិត្ពទុកដាក់ពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជូនដល់លោកតា លោកយាយ ពុកម៉ែ មា មីង បងប្អូនកម្មករ កម្មការិនី កុមារា កុមារី រួមមាន៖ ជំងឺទូទៅ, ជំងឺបេះដូង និងសរសៃឈាម, ជំងឺមនុស្សចាស់, ជំងឺត្រចៀក, ច្រមុះ បំពង់ក, ជំងឺភ្នែក, ជំងឺសើស្បែក និងកាមរោគ, ចំងឺផ្លូវចិត្ត, ជំងឺកុមារ, ជំងឺវះកាត់ និងសន្លាក់, ជំងឺមាត់ធ្មេញ, ផ្នែកពិនិត្យអេកូសាស្ត្រ, ជំងឺរោគស្ត្រី និងពិនិត្យផ្ទៃពោះ, ផ្នែកអប់រំសុខភាពសាធារណៈ, ជំងឺតម្រងនោម, មន្ទីរពិសោធន៍, ផ្នែកពិនិត្យបឋម និងវាស់សម្ពាធឈាម និងផ្នែកឱសថ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ