ព្រឹតិ្តការណ៍ថ្មីៗ

ស្រវឹងស្រា  បើកម៉ូតូសណ្ដោងរ៉ឺម៉ក  ទៅបុករថយន្ត PRIUS កំពុងបើកចូល ក្លឹប  Rain នៅចាក់អង្រែ  ខ្ទេចអស់មួយកំណាត់មុខ 

3 ខែ មុន 16 tnn_admin

ភ្នំពេញ ៖ បុរសម្នាក់មិនដឹងថាចេញពីផឹកស៊ីនៅកន្លែងណានោះទេ បានបើកម៉ូតូសណ្ដោងរ៉ឺម៉ក  ទាំងស្រវឹងស្រាឡើងទន់ខ្លួនទៅបុករថយន្ត PRIUS មួយគ្រឿង  កំពុងបើកចូលក្លឹប កម្សាន្ត  Rain បណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចអស់មួយកំណាត់មុខ  និងបណ្ដាលឲ្យដាច់កន្ទុយរ៉ឺម៉ក  និង រងរបួស ពកថ្ងាស ខ្លួនឯងទៀត តែសំណាងល្អ  ម្ចាស់រថយន្ត ចិត្តល្អមិនទាមទារសំណង ហើយចុះមកសួរនាំរួចបើករថយន្តចេញទៅបាត់តែម្ដង  បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះជួយអន្តរាគមន៍ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ  បានកើតឡើងកាលពីវេលាម៉ោងជាង ៩:៥០នាទីយប់  ថ្ងៃទី២៩  ខែមិថុនា  ឆ្នាំ២០១៩នេះ  នៅតាមបណ្ដោយផ្លូវជាតិលេខ២  ត្រង់ចំណុចមុខក្លឹបកម្សាន្តរាត្រី  Rain ស្ថិតក្នុងភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា  នៅមុនពេលកើតហេតុគេឃើញ រថយន្ត PRIUS មួយគ្រឿង  (មិនចាំស្លាកលេខ )  បានបើកបត់ចូលពីក្លឹបកម្សាន្តខាងលើ បានបន្តិច  ស្រាប់តែមានបុរសម្នាក់មិនដឹងថាចេញពីផឹកស៊ីនៅកន្លែងណានោះទេ បានបេីកម៉ូតូសណ្ដោងរ៉ឺម៉ក  ទាំងស្រវឹងស្រាឡើងទន់ខ្លួន ក្នុងល្បឿនលឿន  ទិសដៅពីជើងមកត្បូង  បានមកបុករថយន្តចំពីមុខចំហៀងខាងឆ្វេងរបស់រថយន្ត PRIUS បណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចអស់មួយកំណាត់មុខ ផ្នែកខាងឆ្វេង  និងបណ្ដាលឲ្យដាច់កន្ទុយរ៉ឺម៉ក  និង បណ្ដាលឲ្យអ្នកបើករ៉ឺម៉ករងរបួស ពកថ្ងាស ខ្លួនឯងទៀត តែសំណាង ម្ចាស់រថយន្ត ចិត្តល្អមិនទាមទារសំណង  គ្រាន់តែចុះមកណែនាំហើយបើករថយន្តចេញពីកន្លែងកើតហេតុបាត់តែម្ដង  បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះជួយអន្តរាគមន៍ ។

បច្ចុប្បន្នក្រោយកើតហេតុ  សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម  បានចុះមកសាកសួរ  បុរសម្នាក់រ៉ឺម៉ក ថា  ផ្ទះនៅឯណា  គាត់តបវិញថា  ផ្ទះនៅម្ដុំគួងហុង បឹងត្របែក  តែបែរជាជិះមកតាមផ្លូវជាតិលេខ២ទៅវិញ តែយ៉ាងណាមិញ សមត្ថកិច្ចបានជួយទាក់ទងទៅក្រុមគ្រួសារឲ្យមកដឹកយកត្រលប់ទៅផ្ទះវិញហើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ