ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការដ្ឋាននគរបាលខេត្តកំពត ប្រារព្ធពិធីបិទ កិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ ២០១៨

4 ខែ មុន 115 តូ សុផល

ខេត្តកំពត ៖នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ៨:០០ នាទី នៅស្នងការដ្ឋាននគរបាលខេត្ត បានប្រារព្ធពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ ២០១៨ និងបណ្តាឆ្នាំពាក់ព័ន្ធក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ឡុង អគ្គនាយករងសវនកម្មផ្ទៃក្នុង និងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ។

ក្នុងអង្គពិធីនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីអស់លោកប្រតិភូអមដំណើរប្រធានប្រតិភូ លោក-លោកស្រីស្នងការរង លោកនាយ-នាយរងការិយាល័យជំនាញ លោកអធិការក្រុង-ស្រុកទាំង ៨ និងអស់លោកនាយប៉ុស្តិ៍ទាំង ៩៣ ប៉ុស្តិ៍ សរុបចំនួន ១៨១ រូប ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ